Sunday, November 9, 2025
Homeព័ត៌មានជាតិតូចចិត្តប្រពន្ធមិនមកដេកក្បែរ ព្រោះតែធុំស្រារាល់ថ្ងៃ ចងកសម្លាប់ខ្លួន

តូចចិត្តប្រពន្ធមិនមកដេកក្បែរ ព្រោះតែធុំស្រារាល់ថ្ងៃ ចងកសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ បុរសម្នាក់ចូលចិត្តផឹកស្រាស្រវឹងអួទីនួជាប់ជាប្រចាំ ទោះជាក្រុមគ្រួសារហាមឃាត់យ៉ាងណា ក៏មិនព្រមស្តាប់ នៅតែដើរផឹកស្រវឹងទោរទន់រាល់ថ្ងៃ លុះផឹកស្រវឹងខឹងនឹងប្រពន្ធមិនព្រមឡើងមកលើផ្ទះដេកក្បែរ ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកប៉ិ ឃុំកោះធំ(ខ) ស្រុកកោះធំ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះប៊ុន តារា អាយុ៤៦ឆ្នាំ មុខរបរកសិករ ជាមនុស្សមានស្មារតីវង្វេងវង្វាន់ ដោយសារតែផឹកស្រាច្រើនពេក មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែអង្រឹងចងកភ្ជាប់នឹងធ្នឹមផ្ទះ បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES