Sunday, November 9, 2025
Homeព័ត៌មានជាតិមិនទាន់ប្រាប់ហេតុផលផង លោកប្តីវ៉ៃចាប់បោកដូចកង្កែប

មិនទាន់ប្រាប់ហេតុផលផង លោកប្តីវ៉ៃចាប់បោកដូចកង្កែប

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែកត្រឡប់មកដល់ផ្ទះវិញ ក៏ចាប់ផ្តើមបង្ករឿងអុកឡុក ស្រែកឡូឡាជេរបញ្ចោរប្រពន្ធកូន និងបោកចានឆ្នាំងបែកខ្ទេច លុះខឹងប្រពន្ធសួរនាំរកហេតុផល ក៏ស្រាប់តែស្ទុះទៅវ៉ៃដំចាប់ប្រពន្ធបោកដូចកង្កែប ផ្ទប់នឹងជញ្ជាំង លុះកូនស្រីឃើញបែបនេះ ស្ទុះរត់មកជួយម្តាយ ក៏ត្រូវឪពុកកំណាចរូបនេះ ចាប់ច្របាច់កប៊ិះក្ស័យថែមម្នាក់ទៀត រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់អូសកប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សាប្តីកំណាចវ៉ៃដំប្រពន្ធកូនស្ទើរស្លាប់ស្ទើររស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីកំណាចខាងលើ មានឈ្មោះតាំង សួយហេង អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ សុខ វណ្ណេត អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ចំណែកកូនស្រីម្នាក់ទៀត ដែលរងរបួសដោយសារឪពុកចាប់ច្របាច់ក ទើបនឹងមានវ័យ ប្រមាណជាង១០ឆ្នាំប៉ុណ្ណោះ។ ក្រុមគ្រួសារខាងលើមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់ប្តីកំណាចរូបនេះ លែងបាន ទើបស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចុះឃាត់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់។

បុរសជាប្តីចិត្តឃោរឃៅខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី៕

RELATED ARTICLES