Sunday, November 9, 2025
Homeព័ត៌មានជាតិឪពុករវល់ភ្លេចមើលក្រោយ កូនប្រុសឈ្លក់ទឹកស្លាប់បាត់ទៅហើយ

ឪពុករវល់ភ្លេចមើលក្រោយ កូនប្រុសឈ្លក់ទឹកស្លាប់បាត់ទៅហើយ

ខេត្តកំពង់ធំ ៖ ក្មេងប្រុសតូចម្នាក់ បានដើរតាមឪពុកទៅដាក់លបនៅតាមប្រឡាយក្បែរផ្ទះ លុះឪពុករវល់ដាក់លបភ្លេចខ្លួន ស្រាប់តែកូនប្រុសរអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះភាន់ សីហា អាយុ៦ឆ្នាំ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ  សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះរូបនេះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES