Saturday, November 8, 2025
Homeព័ត៌មានជាតិឆក់បានវាគ្រាន់ សមត្ថកិច្ចតាមទាន់ លើកដៃសំពះអង្វរសុំត្រាប្រណី

ឆក់បានវាគ្រាន់ សមត្ថកិច្ចតាមទាន់ លើកដៃសំពះអង្វរសុំត្រាប្រណី

ភ្នំពេញ៖ កាលពីវេលាម៉ោង៩​និង៣០នាទីយប់ថ្ងៃពុធ​ ទី២៩ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី​ម្នាក់ ខណៈ​នាងកំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេច រួចជិះគេចខ្លួន ពេលនោះត្រូវនារីរងគ្រោះស្រែក បានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ប្រដេញតាមចាប់រហូតដល់ម្ដុំសាលាកូលាប គល់ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ទើបឃាត់បាន រួចវាយខ្នោះនាំមកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅកៀនស្វាយ ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះ មិនស្គាល់អត្តសញ្ញាណនោះទេ រស់នៅភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញនារីម្នាក់ជិះម៉ូតូម៉ាកអាយខុន ពណ៌បៃតងលាយស (មិនចាំស្លាកលេខ​) បានធ្វើដំណើរនៅចំណុចម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ស្រាប់តែមានជនសង្ស័យម្នាក់បានជិះម៉ូតូ ម៉ាក Smash ស៊េរីចាស់​ មកអែបជិត រួចធ្វើសកម្មភាពឆក់ទូរស័ព្ទ Iphone 6Plus ពីនារីរងគ្រោះ។ ពេលឆក់បានសម្រេចហើយ នារីរងគ្រោះបានស្រែក ឮដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ក៏បានជិះម៉ូតូដេញចាប់បាននៅចំណុចសាលាកូលាប។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យបានសំពះអង្វរកដល់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យប្រជាពលរដ្ឋបញ្ចេញកណ្តាប់ដៃ រន្ទះជើងមកលើខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍ រៀបចំសំណុំរឿងចាត់ការតាមច្បាប់៕

RELATED ARTICLES