Wednesday, July 30, 2025
Homeព័ត៌មានជាតិព្រៃអង់តែន និងព្រៃឡង់ រងការកាប់បំផ្លាញកាន់តែធ្ងន់ធ្ងរ

ព្រៃអង់តែន និងព្រៃឡង់ រងការកាប់បំផ្លាញកាន់តែធ្ងន់ធ្ងរ

ខេត្តកំពង់ធំ ៖ បច្ចុប្បន្នដែនព្រៃអង់តែនដែលជាព្រៃសម្រាប់រង្វាស់ទឹក វាលទំនាបអាស៊ីមូសុងទន្លេមេគង្គ នៃប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុននោះ កំពុងទទួលរងការកាប់បំផ្លាញកាន់តែរីករាលដាលខ្លាំងឡើងៗ និងត្រូវបានប្រជាពលរដ្ឋ លើកឡើងថា បើនៅតែ បន្តឱ្យមានបែបនេះទៀត ច្បាស់ជាខ្ទេចគ្មានសល់ ជាពិសេសដើមឈើធំៗ។

ប្រជាពលរដ្ឋ បាននិយាយថា ខាងក្នុងដែនព្រៃអង់តែននេះ នៅកន្លែងខ្លះត្រូវបានកាប់រុករានយកដីថ្មីៗ ចំណែកកន្លែងចាស់ខ្លះទៀត ត្រូវបានកាប់ពង្រីកហើយដុតបំផ្លាញ ឯដើមឈើធំៗដែលពុំសូវមានតម្លៃ នៅជាប់នឹងផ្លូវ ដែលពីមុននៅសេសសល់១ដើមៗនោះ ឥឡូវគឺបង្ហើយ អស់ហើយ ចំណែកឯមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ នៅទីនោះគិតតែប្រយោជន៍ផ្ទាល់ខ្លួន។

កន្លងមក សមត្ថកិច្ចរាជអាវុធហត្ថស្រុកសន្ទុក ក៏បានបង្ក្រាបឈើ ហ៊ុបជ្រុងហ៊ុបមូល ជាបន្តបន្ទាប់ ដែលជនទុច្ចរិតដឹកជញ្ជូនមកលាក់ទុក នៅមូលដ្ឋានឃុំកំពង់ថ្ម ក្នុងភូមិស្នោខ្លី ហើយសមត្ថកិច្ចនេះ ក៏ទទួលស្គាល់ថា បទល្មើសនេះ គឺដឹកចេញពីព្រៃអង់តែន ដោយឡែកទីតាំងអារច្រៀកឈើខុសច្បាប់ នៅភូមិទួលដំណាក់ ឃុំចុងដូង និងភូមិកំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ក៏ជនប្រព្រឹត្តទាំងនោះ បានប្រាប់ថា គឺដឹកចេញពីព្រៃអង់តែន និងដឹកចេញពីឃុំសុខចិត្រ និងឃុំមានរិទ្ធ ស្រុកសណ្តាន់ ចេញពីដែនព្រៃឡង់៕

RELATED ARTICLES