ព្រៃវែង៖ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃព្រហស្ប ទី៣០ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងលង់ទឹកស្លាប់ នៅក្រោមជណ្តើរផ្ទះ នៅចំណុចភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិរៀង ខេត្តព្រៃវែង។

កុមារារងគ្រោះមានឈ្មោះ សុខ ហេង ភេទប្រុស ជនជាតិខ្មែរ អាយុ៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មានឪពុកឈ្មោះ នី ថាច អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះ ទូច ស្រីលក្ខ័ អាយុ៣៨ឆ្នាំ ទីលំនៅភូមិឃុំខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញកុមារារងគ្រោះ ចុះលេងទឹកនៅកាំជណ្តើរមុខផ្ទះជាមួយបងប្រុសបង្កើត ឈ្មោះបឿ បញ្ញា អាយុ៩ឆ្នាំ ពេលកំពុងលេងទឹកនោះ បងប្រុសក៏បានឡើងលើផ្ទះមុនបាត់ទៅ ទុកប្អូនឲ្យលេងតែម្នាក់ឯង។ មួយសន្ទុះក្រោយមក ម្តាយកុមារារងគ្រោះបានមកពីរាយមង ក៏សួរកូនប្រុសច្បងថា ប្អូននៅណា? ពេលនោះកូនប្រុសច្បងបានឆ្លើយតបថា ប្អូន (កុមារារងគ្រោះ) នៅងូតទឹកកាំជណ្តើរ ពេលមើលមិនឃើញ ឪពុកម្តាយកុមារារងគ្រោះ ក៏ចុះទឹករាវរក ក៏ឃើញកូនស្លាប់នៅក្នុងទឹកបាត់ហើយ មិនដឹងថាស្លាប់តាំងពីពេលណាមកនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ រួចបញ្ជាក់ថា កុមារារងគ្រោះពិតជាបានស្លាប់ដោយសារលងើទឹកប្រាកដមែន
ចច្ចុប្បន្ន សពកុមារារងគ្រោះត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕