Saturday, November 8, 2025
Homeព័ត៌មានជាតិសម្លាប់ស្ត្រីម្នាក់នៅថៃ ប្លន់យកទ្រព្យ រត់គេចមកខ្មែរ ជាប់ខ្នោះ

សម្លាប់ស្ត្រីម្នាក់នៅថៃ ប្លន់យកទ្រព្យ រត់គេចមកខ្មែរ ជាប់ខ្នោះ

កំពង់ស្ពឺ ៖ កម្លាំងជំនាញ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃ បានសហការគ្នាចាប់ជនសង្ស័យ២នាក់ នៅចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងអំពើឃាតកម្មប្លន់សម្លាប់ស្ត្រីម្នាក់ ជាជនជាតិថៃ យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងប្រទេសថៃ។

ជនសង្ស័យទាំង២នាក់នេះ មិនទាន់ស្គាលសអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិថៃប៉ុណ្ណោះ បានរត់គេចមកលាក់ខ្លួនជួលផ្ទះស្នាក់នៅ​ក្នុងភូមិឃុំខាងលើ។

ក្រោយចាប់បានជនសង្ស័យទាំង២នាក់ សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ម៉ូតូ០២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនមកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសួរចម្លើយបន្ត និងចាត់ការតាមននីតិវិធីច្បាប់៕

RELATED ARTICLES