Tuesday, July 29, 2025
Homeព័ត៌មានជាតិមិនស្តាយស្រណោះប្រពន្ធកូនសោះ! ឈឺរ៉ាំរ៉ៃពេក ចងកសម្លាប់ខ្លួន

មិនស្តាយស្រណោះប្រពន្ធកូនសោះ! ឈឺរ៉ាំរ៉ៃពេក ចងកសម្លាប់ខ្លួន

ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែតូចចិត្តនឹងកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ណាមួយមិនចង់នាំការលំបាកឱ្យប្រពន្ធកូនមើលថែ ព្យាបាលអស់ប្រាក់ច្រើនផងនោះ ក៏ដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួនចោលប្រពន្ធកូនជាទីស្រលាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិភូមិខ្ជាយ ឃុំសសរស្តម្ភ ស្រុកពួក។
បុរសគិតខ្លីចងកសម្លាប់ខ្លួន មានឈ្មោះសឿន កែន អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ មានលមនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ហើយកន្លងមកទោះជាក្រុមគ្រួសារនាំទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលយ៉ាងណា ក៏មិនបានជាសះស្បើសោះ លុះទំនងជាស្ថានភាពជំងឺចេះតែធ្វើទុក្ខពិបាកទ្រាំ ណាមួយមិនចង់ឱ្យប្រពន្ធកូនលំបាកមើលថែ និងចំណាយអស់ប្រាក់ព្យាបាលច្រើនតទៅទៀត ទើបជនរងគ្រោះដាច់ចិត្តគិតខ្លីបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះ បានចូលសម្រាន្តដូចធម្មតា ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលក្រុមគ្រួសារភ្ញាក់ពីដំណេក ក៏ប្រទះឃើញជនរងគ្រោះ ចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យគាត់ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង ចោមរោមមើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕

RELATED ARTICLES