Saturday, November 8, 2025
Homeព័ត៌មានជាតិដេកឱបប្តីយ៉ាងមានសេចក្តីសុខ ជិតកណ្តាលអាធ្រាត្រ ប្រពន្ធរត់ចេញពីបន្ទប់

ដេកឱបប្តីយ៉ាងមានសេចក្តីសុខ ជិតកណ្តាលអាធ្រាត្រ ប្រពន្ធរត់ចេញពីបន្ទប់

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់កំពុងដេកឱបគ្នាសុខៗ ស្រាប់តែបុរសជាប្តីកើតអាការៈប្រកាច់ត្រដរខ្យល់ ធ្វើឱ្យស្ត្រីជាប្រពន្ធភ័យស្លន់ស្លោ បើកទ្វាររត់ចេញទៅហៅអ្នកជិតខាងឱ្យជួយប្តីភ្លាមៗដែរ តែអកុសល បុរសជាប្តីបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការផ្អើលឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ១៦ ជាន់ទី១ ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីដែលដេកឱបប្រពន្ធសុខៗ ស្រាប់តែត្រដរខ្យល់ស្លាប់ មានឈ្មោះគង់ ប៊ុនហាក់ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល មានប្រពន្ធឈ្មោះវន ជាតា អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ប្តីប្រពន្ធអ្នកទាំងពីរ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយល្ងាចជុំគ្នារួច ប្តីប្រពន្ធរបស់នាងក៏បានចូលមុងដេកដូចសព្វមួយដង លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែប្តីរបស់នាងបានកើតមានអាការៈប្រកាច់ ហើយពេលនោះ នាងនឹកស្មានថាប្តីដេកមមើ ក៏អង្រួនដាស់ប្តីឱ្យភ្ញាក់ ប៉ុន្តែប្តីបែរជាប្រកាច់ខ្លាំងឡើងៗ ទើបធ្វើឱ្យនាងភ័យស្លន់ស្លោ ក៏រត់ចេញពីបន្ទប់ជួល ហៅអ្នកជិតខាងឱ្យជួយ និងហៅគ្រូពេទ្យមកពិនិត្យដែរ តែពេលគ្រូពេទ្យមកដល់ក៏ប្រាប់ថា ប្តីនាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបនាងបាន រាយការណ៍ជូនសមត្ថកិច្ចក្ថិច្ចមូលដ្ឋានចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ បានចុះទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍បន្តជូនសមត្ថកិច្ចលជំនាញចុះមកពិនិត្យ សពបុរសខាងលើនេះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរ (គាំងបេះដូង) ប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីទេ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES