Tuesday, July 29, 2025
Homeព័ត៌មានជាតិស្រ្តីស្រវឹងស្រា ក្តៅអន្ទះអន្ទែងពេក ចុះងូតទឹកលង់ស្លាប់

ស្រ្តីស្រវឹងស្រា ក្តៅអន្ទះអន្ទែងពេក ចុះងូតទឹកលង់ស្លាប់

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ស្រាប់តែកើតមានអាការៈក្តៅអន្ទះអន្ទែងក្នុងខ្លួនខ្លាំងពេក ទ្រាំមិនបាន ក៏ចុះទៅងូតទឹកស្រះតែម្នាក់ឯង ស្រាប់តែអកុសល ដោយសារតែស្រវឹងខ្លាំងពេក ធ្វើឱ្យរអិលជើងទៅកន្លែងទឹកជ្រៅ ហែលមិនរួច ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្រុមទី០៧ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

ស្ត្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ស្រី ពេជ្រ អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងរាល់ថ្ងៃ លុះមកដល់រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានចេញទៅផឹកស្រាស្រវឹងជោកជាំដូចរាល់ដង លុះដល់ល្ងាចនៅតែមិនឃើញត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារបាននាំគ្នាដើរតាមរក ស្រាប់តែប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតក្នុងទឹកស្រះនៅចំណុចកើតហេតុខាងលើ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ស្រង់ឡើងមកលើគោកដើម្បីពិនិត្យ។

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មូលហេតុដោយសារស្ត្រីរងគ្រោះស្រវឹងស្រាហើយទំនងជាក្តៅស្អុះស្អាប់ខ្លាំង ទើបចុះទៅងូតទឹកតែម្នាក់ឯង បណ្តាលឱ្យលង់ស្លាប់តែម្តង៕

RELATED ARTICLES