Thursday, November 6, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! ជារឿងឃាតកម្ម ឬអត្តឃាត បានជានាងធ្លាក់ពីលើអគារជាន់ទី១២បែបនេះ

ពុទ្ធោ!!! ជារឿងឃាតកម្ម ឬអត្តឃាត បានជានាងធ្លាក់ពីលើអគារជាន់ទី១២បែបនេះ

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ មិន ដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែដាច់ចិត្ត គិតខ្លី ឡើងទៅលើអគារកម្ពស់១២ជាន់ រួច លោតទម្លាក់ខ្លួនចុះមកដី បំណងសម្លាប់ខ្លួន បណ្តាលឱ្យធ្លាក់បោកផ្ទប់នឹងថ្ម បែកក្បាល ខ្ទេចមុខមាត់ស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់បំផុត។

ហេតុការណ៍នារីរូបស្រស់លោតសម្លាប់ខ្លួន ពីលើអគារ១២ជាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១០នាទី យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច សណ្ឋាគារ ដឺលីតហ៍ & ហូថែល (​The Litz Hotel Suite)  មានទីតាំងនៅទល់មុខ  ទូរគមនាគមន៍កម្ពុជា តាមបណ្តោយផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

 

នារីរងគ្រោះដែលលោតពីលើអគារ១២ជាន់ ធ្វើអត្តឃាត ដោយមិនដឹងមូលហេតុនេះ មិនត្រូវ បានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែ ពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ ឆ្នាំប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាន ចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទង ទៅសមត្ថកិច្ចខាងកោសល្យវិច័យ មកពិនិត្យ  ត្រឹមតែឃើញបែកមុខបែកក្បាលតែប៉ុណ្ណោះ និង រកមិនឃើញមានលិខិតសម្គាល់អត្តសញ្ញាណអ្វី នៅជាប់នឹងខ្លួនសាកសពនោះឡើយ។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកទៅវត្តស្ទឹងមានជ័យ ដើម្បី ពិនិត្យនិងធ្វើកោសល្យវិច័យឱ្យលម្អិតបន្តទៀត និងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES