Thursday, November 6, 2025
Homeព័ត៌មានជាតិផឹកស្រាបៀរអស់៤កំប៉ុង នឹកឃើញរឿងជម្លោះជាមួយប្រពន្ធ ធ្វើរឿងនេះតែម្តង

ផឹកស្រាបៀរអស់៤កំប៉ុង នឹកឃើញរឿងជម្លោះជាមួយប្រពន្ធ ធ្វើរឿងនេះតែម្តង

ខេត្តរតនគិរី ៖ បុរសម្នាក់បានកើតមាន ទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិចតួច ស្រាប់តែ តូចចិត្តតូចថ្លើម ក៏ទៅទិញស្រាបៀរមកអង្គុយផឹក តែម្នាក់ឯងអស់ចំនួន៤កំប៉ុង លុះបន្ទាប់ពីផឹកស្រវឹង ធ្លាក់ភ្នែក ស្រាប់តែបែកគំនិតគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មាន ឈ្មោះធឿន ដាណែត អាយុ២៨ឆ្នាំ មុខរបរកម្មករ សំណង់ ទើបមកស្នាក់នៅផ្ទះជួលក្នុងភូមិ-ឃុំ កើតហេតុខាងលើ បានមួយរយៈប៉ុណ្ណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានកើត មានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធរបស់ ខ្លួន មួយប្រាវ តែមិនដឹងមូលហេតុនៃជម្លោះផ្តើម ចេញពីរឿងអ្វីនោះទេ។ លុះក្រោយពីទាស់សម្តី គ្នារួច ជនរងគ្រោះក៏បានចេញទៅទិញស្រាបៀរ ចំនួន៤កំប៉ុង នៅក្នុងតូបលក់ចាប់ហួយក្នុងភូមិ រួចក៏យកមកអង្គុយផឹកតែម្នាក់ឯងនៅមុខផ្ទះជួល របស់ខ្លួន។ លុះក្រោយពីផឹកអស់ស្រាបៀរចំនួន ៤កំប៉ុង ចាប់ផ្តើមស្រវឹងជោកជាំ ជនរងគ្រោះ ក៏ចេះតែនឹកគិតដល់រឿងដែលទាស់សម្តីគ្នាជាមួយ ប្រពន្ធ រហូតដល់ឈឺចិត្តស្អិតទ្រូងពេក ទ្រាំលែងបាន ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតតែម្តង។

ប្រភពដដែលបន្តថា លុះមកដល់វេលា ម៉ោងកើតហេតុខាងលើ មានអ្នកភូមិដើរកាត់ផ្ទះ របស់ជនរងគ្រោះ ក៏ប្រទះឃើញជនរងគ្រោះ ចងកស្លាប់នៅមុខផ្ទះ ទើបស្រែកឆោឡោឡើង ផ្អើលដល់អ្នកភូមិផ្សេងទៀតនាំគ្នាមកចោមរោម មើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមក ជួយអន្តរាគមន៍។

ក្រោយកើតហេតុ កម្លាំងការិយាល័យជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកសម្លាប់ខ្លួនប្រាកដមែន។ មូលហេតុដោយ- សារតែកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ។

សាកសពជនរងគ្រោះខាងលើ ត្រូវបាន សមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES