Thursday, November 6, 2025
Homeព័ត៌មានជាតិរឿងក្មេងស្រីចងក ព្រោះប្រលងធ្លាក់ លោកប៉ូលិសម្នាក់ថា "ពេលខ្លះព័ត៌មានមិនច្បាស់ការ គឺចង់បានល្បី ចេះផ្សាយទៅ"

រឿងក្មេងស្រីចងក ព្រោះប្រលងធ្លាក់ លោកប៉ូលិសម្នាក់ថា “ពេលខ្លះព័ត៌មានមិនច្បាស់ការ គឺចង់បានល្បី ចេះផ្សាយទៅ”

ថ្មីៗនេះ នៅលើបណ្តាញសង្គមព័ត៌មានហ្វេសប៊ុក បានភ្ញាក់ផ្អើលជាខ្លាំង រឿងនារីម្នាក់បានចងកសម្លាប់ខ្លួន ដោយបានផ្អើលថា នារីម្នាក់នោះរៀនធ្លាក់បាក់ឌុប ចងកសម្លាប់ខ្លួន អីលូវនេះលោកប៉ូលិសម្នាក់បានចេញមុខបកស្រាយរឿងនេះហើយ។

នៅក្នុងហ្វេសប៊ុកឈ្មោះ វរសេនីយ៍ទោ លឹម សម្បត្តិ បានបង្ហោះសារថា “ករណីនេះកើតឡើងកាលថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង បានកើតឡើងនៅភូមិជន្លង់ សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប”។

លោកប៉ូលិសបន្តទៀតថា “​​​​ជនរងគ្រោះឈ្មោះចិត្រ ម៉ាឡា ភេទស្រី អាយុ១៥ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកនៅក្នុងបន្ទប់ដេកដោយសារមានបញ្ហានៅក្នុងគ្រួសារបន្តិចបន្តួច ហើយក៏សម្រេចចិត្តយកក្រមារចងករសម្លាប់ខ្លួនឯង ដោយគ្មានក្រុមគ្រសារដឹង រហូតបានប្អូនប្រុសបង្កើតរបស់ជនរងគ្រោះបានទៅហៅជនរងគ្រោះឲ្យមកហូបបាយ តែជនរងគ្រោះមិនឆ្លើយ ដោយមានការសង្ស័យ មិនបានឮឆ្លើយប្អូនរបស់នាងក៏រុញទ្វារក៏ឃើញ បងស្រីបានធ្វើអត្តឃាតខ្លួនឯងស្លាប់បាត់ទៅហើយប្អូនប្រុសជនរងគ្រោះរត់មកស្រែក ហៅម្តាយឲ្យទៅមើលពេលទៅដល់កូនស្រីបានស្លាប់បាត់ទៅហើយ”។

លោកប៉ូលិស បានបញ្ជាក់ចុងក្រោយថា “មិនមែនមកពីការប្រឡងធ្លាក់បាក់ឌុបនោះឡើយ។ ពេលខ្លះពត៌មានមិនច្បាស់ការ គឺចង់បានល្បី ចេះផ្សាយទៅ”៕

RELATED ARTICLES