បើទោះជាអ្វីៗបានកើតឡើងរួចរាល់ទៅហើយក្តី តែកីឡាករខ្សែប្រយុទ្ធចាស់វស្សា Luka Modric នៅតែមិនអស់ចិត្តថា Christino Ronaldo និងគ្រូបង្វឹកឆ្នើម Zidane ដាច់ចិត្តឈានជើងចាកចេញពីក្លឹប Real Madrid កាលBIរដូវកាលកន្លងទៅនោះដែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដី្តបារាំង កីឡាករសញ្ជាតិក្រូអាស៊ី បានថ្លែងថា ”ខ្ញុំមិនដែលរំពឹងគិតថា អ្នកទាំg2 ចង់ចាកចេញពីទីនេះនោះទេ។ ការចាកចេញរបស់ពួកគេ ស្របពេលដែលក្លឹបកំពុងទទួលបានជោគជ័យ។ វាជារឿងមួយគួរឲ្យសោកស្តាយចំពោះអវត្តមានរបស់អ្នកទាំងពីរ នៅក្នុងទឹកដីអេស្ប៉ាញ”។
បេក្ខភាពអាទិភាព ម្ចាស់ពានរង្វាន់បាល់មាស ២០១៨ រូបនេះបានបន្តទៀតថា “ជាការពិត ពេលលេចឮព័ត៌មានពីការចាកចេញរបស់ Ronaldo មិត្តរួមក្រុម បានភ្នាល់គ្នា ដោយភាគច្រើនយកខាងមិនចាកចេញ តែទីបំផុត ចាញ់”។
កីឡាករ Luka Modric បានចូលមកលេងឲ្យក្លឹបនេះ តាំងពីឆ្នាំ ២០១២។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៩គ្រាប់ ក្នុងការបង្ហាញវត្តមាន១៧៤ប្រកួត៕