ភ្នំពេញ ៖ ស្រីស្រស់តូចច្រឡឹង នែប ព្រំរិទ្ធិកា ឡើងកូដមួយក្រឺតទៀត នោះគឺទើបទិញរថយន្ដម៉ាក Porsche ពណ៌ក្រហមឆ្អិនឆ្អៅ ដែលរថយន្ដថ្មីនេះ ពិតជាសមគ្នាទៅនឹងរាងដ៏តូចច្រឡឹង គួរឲ្យក់ក្នាញ់របស់នាង។ យ៉ាងណា នេះមិនមែនជារថយន្ដទំនើបទី១ ឡើយ សម្រាប់ស្រីស្អាត ព្រោះមុនជិះរថយន្ដម៉ាក Porsche ព្រំរិទ្ធិកា បានទិញរថយន្ដលំដាប់អភិជន ម៉ាកBentley ជិះយ៉ាងកាលីពទៅហើយ ។

តាមប្រភពថា បើផ្គួបតម្លៃរថយន្ដម៉ាក Porsche និង Bentley តារាកូនខ្មែរកាត់ថៃ រូបនេះចាយលុយខ្ទង់ជាង ៣០ម៉ឺនដុល្លារ ទៅហើយ ទៅលើរថយន្តរបស់នាងទាំងពីរ ក្នុងពេលតែមួយនេះ។ យ៉ាងណា គេនៅមិនទាន់ដឹងពីប្រភពលុយចំណូលរបស់ស្រីស្អាតរូបនេះថា បានមកពីសិល្បៈ ទាំងស្រុង ឬនាងត្រូវប៉ាន់ដីធ្លីនោះទេ ។

នែប ព្រំរិទ្ធិកា អាយុ៣០ឆ្នាំ ត្រូវបានចាប់អារម្មណ៍ តាមរយៈការលេងរឿងខ្លីៗ ជាមួយ DJ ផាន់រ៉ុង និងថត MV ជាមួយលោកខេមរៈ សិរីមន្ដ «ពេលអូនមានលុយ អូនផ្ទុយគ្រប់យ៉ាង» និងថ្មីៗ នាងទើបទើបថតបទថ្មីរបស់លោកប៊ុនថៃ «មួយអាទិត្យ ខូចចិត្ត៧ថ្ងៃ»។ ព្រំរិទ្ធិកា ក៏លេចមុខតាមស្ពតជាច្រើនផងដែរ ខណៈរូបនាងបានវិវឌ្ឍខ្លួនពីតារាសម្ដែង ទៅជាពិធីការិនីម្នាក់ផង ។

គួរបញ្ជាក់ថា នែប ព្រំរិទ្ធិកា ហ៊ានលេងខ្លួនសិចស៊ី មិនចាញ់ស្រីស្អាត ហ្វា ហ្វា ឡើយ ព្រោះកន្លងមក នាងធ្លាប់ថតឈុតប៊ីគីនី ផ្សព្វផ្សាយឲ្យសណ្ឋាគា១ នៅក្រុងព្រះសីហនុ និងលេងឈុតពិសេសនេះ នៅថ្ងៃខួបកំណើត រួមទាំងឃោសនាឲ្យផលិតផលមួយចំនួនទៀតដែលម្ចាស់ក្រុមហ៊ុនតម្រូវ។ បញ្ហានេះហើយ ទើបធ្វើឲ្យគេពិបាក បែងចែកថា រវាងព្រំរិទ្ធិកា និងហ្វា ហ្វា ១ណាលេខ១ ប្រចាំឆ្នាំ២០២៦ ខណៈដែល ៣ឆ្នាំចុងក្រោយនេះ មិនទាន់មានតារាសិចស៊ីរូបណា ផ្ដួលតំណែងពួកគេបានទេ ។ ប៉ុន្ដែភាពខុសគ្នានោះ គឺព្រំរិទ្ធិកា នៅមិនទាន់ហ៊ានលេងរឿងណាដែលមានឈុតស្នេហាក្ដៅសាច់ ជាប្រភេទរឿង១៨+ ដូចហ្វាហ្វា ឡើយគឺមានតែលេងឈុតខ្លះក្នុង Shot Film ត្រូវគេចាប់រំលោភបែបស្រាលៗប៉ុណ្ណោះ ។

គេសង្កេតឃើញដែរថា នែប ព្រំរិទ្ធិកា ទោះជាកូនខ្មែរកាត់ថៃ (ម្ដាយជនជាតិថៃ ឪពុកខ្មែរ) ប៉ុន្ដែតាំងពីផ្ទុះសង្រ្គា មយោធាសៀម ឈ្លានពានទឹកដីខ្មែរ ទាំងពីរលើក នាងឈរនៅខាងខ្មែរ ជានិច្ច ដោយបង្ហាញពីការឈឺចាប់ចំពោះចោរសៀម រំលោភយកទឹកដីខ្មែរ ហើយធ្លាប់ទាំងបានចុះទៅចែកអំណោយជូនយោធាខ្មែរ និងគ្រួសារជនភៀសសឹកផងដែរ ។ សកម្មភាពរបស់ព្រំរិទ្ធិកា ដូចគ្នាទៅនឹងនាង ណា សាឌី ដែលជាកូនខ្មែរកាត់ថៃ ដែរ ទើបកន្លងមក ពួកគេមានការគាំទ្រ គេចផុតពីការិះគន់ ។

ក្រៅពីនែប ព្រំរិទ្ធិកា ដែលទើបទិញរថយន្ត Porsche គេឃើញតារាលេងម៉ូដរថយន្ដ នៅឆ្នាំ២០២៦ អំឡុងពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ តារាខ្លះស្រែកដាច់បាយនេះ មានដូចជា លោក នី រតនា ទិញ Lamborghini, ថុល សុភិទិ ទិញ Lamborghini និងពេជ្រ សោភា ទិញMercedes ជាដើម ។ ចំណែកតារាស្រីដែលជិះរថ យន្ដទំនើប ម៉ាក Porsche ដែរ គឺមានដូចជា កញ្ញាស៊ីន យូប៊ីន និងអិនជី ជាដើម ។

តាមប្រភពថា ផលិតករជាច្រើន បានចាប់អារម្មណ៍ចង់ឲ្យនែប ព្រំរិទ្ធិកា លេងឈុតស្នេហារោលរាល ដូចហ្វា ហ្វា ដែរ ដើម្បីឲ្យដឹងថា ១ណាធ្វើបានល្អជាង? ដែលពេលនោះ គេប្រាកដជាអាចកាត់សេចក្ដីបានជាមិនខានថា ម្នាក់ណានឹងគ្រងតំណែងកំពូលតារាសិចស៊ី វ័យក្មេង នៅឆ្នាំ២០២៦ បានជាមិនខាន ។ ប៉ុន្ដែគេជឿថា ព្រំរិទ្ធិកា ហ៊ានលេងឬអត់ នូវឈុតឆាកដោះអាវនោះ គឺសំខាន់សង្សារនាង ព្រមឲ្យលេងឬទេ? ព្រោះតាំងពីនាងបង្ហើបថា វិលមកត្រូវរ៉ូវសង្សារចាស់នោះ ស្រាប់តែនាងហាក់លែងរវីរវល់រឿងប្រុសផ្សេងទៀតតាមស្នេហាទៀតហើយ អ៊ីចឹងប្រសិនបើសង្សារឆ្លើយថា «No» ហាមលេងឈុតក្ដៅសាច់ ប្រាកដជានាងមិនហ៊ានបំពាន នាំឲ្យប្រឈមប្រេះឆាស្នេហាជាលើកទីពីរឡើយ ៕