Monday, July 7, 2025
Homeកីឡាអន្ដរជាតិJuventus ត្រៀម៨៥លានដុល្លារ ទិញកីឡាករខ្សែប្រយុទ្ធ Rashford

Juventus ត្រៀម៨៥លានដុល្លារ ទិញកីឡាករខ្សែប្រយុទ្ធ Rashford

បន្ទាប់ពីមើលឃើញទម្រង់លេងដ៏ល្អរបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Rashford ដែលរកគ្រាប់បាល់បាន១គ្រាប់ ជួយឱ្យក្រុមតោកំណាចអង់គ្លេស យកឈ្នះក្រុមម្ចាស់ផ្ទះគោជល់អេស្ប៉ាញ ដោយលទ្ធផល ៣-២ នៅក្នុងការប្រកួត UEFA Nations League កាលពីថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ ក្លឹបសេះបង្កង់ បង្ហាញចំណាប់អារម្មណ៍ចង់បាន។ បើយោងតាមប្រភពព័ត៌មាន 7m Sport. com ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា ក្លឹបសេះបង្កង់ Juventus បានត្រៀមលុយ៦៥លានផោន ស្មើនឹងជាង៨៥លានដុល្លារ សម្រាប់នាំយកកីឡាករវ័យ២០ឆ្នាំរូបនេះ។

កីឡាករ Juventus បានអះអាងថា សម្រាប់រដូវកាលដោះដូរកីឡាករខែមករា ខាងមុខ ក្លឹបនឹងនាំយកកីឡាកររូបនេះ មកកាន់ទឹកដីអ៊ីតាលី។

ក្លឹប Juventus បានឱ្យដឹងទៀតថា គ្រាប់១គ្រាប់ ទៅលើក្រុមជម្រើសជាតិអេស្ប៉ាញ វាគឺជាភ័ស្តុតាងមួយដ៏ជាក់លាក់ ដែលថា កីឡាកររូបនេះ ពិតជាមានសមត្ថភាពក្នុងការរកគ្រាប់។

សម្រាប់រដូវកាលនេះ លោក Jose Morinho ហាក់ដូចជាមិនសូវពេញចិត្តនឹងកីឡាករ Rashford ទេ។ កាលពីរដូវកាលកន្លងទៅ គាត់បង្ហាញវត្តមានបាន៥២ប្រកួត និងស៊ុនបាល់បាន១៣គ្រាប់។

កីឡាករ Rashford នៅសល់កុងត្រាជាមួយក្លឹបបិសាចក្រហម Man Utd រហូតដល់ឆ្នាំ២០២០ ជាមួយនឹងជម្រើសយកកុងត្រាថ្មី១ឆ្នាំបន្ថែមទៀត។

យុវជនអង់គ្លេសរូបនេះ ធ្លាប់ឱ្យក្លឹប Man Utd ឈ្នះពាន Europa League FA Cup និង League Cup៕

RELATED ARTICLES