រតនគិរី៖ ហេតុកាណ៍គោយន្តដឹកឈើក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បានសង្កត់ទៅលើបុរសម្នាក់ស្លាប់យ៉ាងណាអាណោចអាធ័ម បានកើតឡើងកាលពីវេលាម៉ោង៧៖៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចអូថ្ម ស្ថិតនៅភូមិយ៉ែម ឃុំស៊ើង ស្រុកបរកែវ។
ជនរងគ្រោះត្រូវគោយន្តដឹកឈើក្រឡាប់សង្កយ់ពីលើ មានឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីដូ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេឃើញគោយន្តដឹកឈើបានបើកមកដល់ចំណុចកើតហេតុ ស្រាប់តែក្រាប់ធ្លាក់ផ្លូវ សង្កត់បុរសម្នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោជអាធ័ម។ ពេលនោះ អ្នកបើកបរគោយន្តបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ រួចធ្វើកោសល្យវិច័យសាកសព រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយតកទៅធ្វើបុណ្យតាមប្រពៃណី៕