Friday, July 4, 2025
Homeព័ត៌មានជាតិឈើពេញគោយន្ត ក្រឡាប់សង្កត់បុរសម្នាក់ពាក់កណ្តាលខ្លួន មើលទៅរន្ធត់ណាស់

ឈើពេញគោយន្ត ក្រឡាប់សង្កត់បុរសម្នាក់ពាក់កណ្តាលខ្លួន មើលទៅរន្ធត់ណាស់

រតនគិរី៖​​ ហេតុកាណ៍គោយន្តដឹកឈើក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បានសង្កត់ទៅលើបុរសម្នាក់ស្លាប់យ៉ាងណាអាណោចអាធ័ម បានកើតឡើងកាលពីវេលាម៉ោង៧៖៤០នាទីព្រឹកថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចអូថ្ម ស្ថិតនៅភូមិយ៉ែម ឃុំស៊ើង ស្រុកបរកែវ។

ជនរងគ្រោះត្រូវគោយន្តដឹកឈើក្រឡាប់សង្កយ់ពីលើ មានឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីដូ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេឃើញគោយន្តដឹកឈើបានបើកមកដល់ចំណុចកើតហេតុ ស្រាប់តែក្រាប់ធ្លាក់ផ្លូវ សង្កត់បុរសម្នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោជអាធ័ម។ ពេលនោះ អ្នកបើកបរគោយន្តបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ រួចធ្វើកោសល្យវិច័យសាកសព រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយតកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES