Monday, July 7, 2025
Homeព័ត៌មានជាតិឯកឧត្តមសួស គង់ ចុះត្រួតពិនិត្យ និងវាយតម្លៃផ្លូវក្រាលក្រួស៤ខ្សែ នៅក្នុងខណ្ឌ២

ឯកឧត្តមសួស គង់ ចុះត្រួតពិនិត្យ និងវាយតម្លៃផ្លូវក្រាលក្រួស៤ខ្សែ នៅក្នុងខណ្ឌ២

នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមសួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃ ១០០% ការងារថែទាំខួបឆ្នាំ២០១៨ ផ្លូវក្រាលក្រួសភ្នំបាសិត ចំនួន០៤ខ្សែ ប្រវែងសរុប ១៤.៨៦០ម ស្ថិតក្នុងខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ។

ការអញ្ជើញចុះពិនិត្យនិងវាយតម្លៃនេះ ឯកឧត្តមមសួស គង់ ក៏បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរជាមួយផងដែរ៕

RELATED ARTICLES