នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមសួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃ ១០០% ការងារថែទាំខួបឆ្នាំ២០១៨ ផ្លូវក្រាលក្រួសភ្នំបាសិត ចំនួន០៤ខ្សែ ប្រវែងសរុប ១៤.៨៦០ម ស្ថិតក្នុងខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ។
ការអញ្ជើញចុះពិនិត្យនិងវាយតម្លៃនេះ ឯកឧត្តមមសួស គង់ ក៏បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរជាមួយផងដែរ៕