ខេត្តព្រៃវែង ៖ បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះឈាន ផាន្នី អាយុ៤៤ឆ្នាំ ស្រាប់តែសម្រេចចិត្តគិតខ្លី ឡើងទៅលើចុងត្នោតចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចដើមត្នោត (មានបង្អោងចងធ្វើទឹក) កម្ពស់១៥មែត្រ ខាងត្បូងចម្ងាយ២៥០មែត្រ ពីវត្តធម្មឧត្តម ហៅវត្តអំពិល ស្ថិតក្នុងភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាតប្រាកដមែន ដោយខ្សែគោ ចងកជាប់នឹងធាងត្នោត បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕