Friday, July 18, 2025
Homeព័ត៌មានជាតិម្នាក់ៗផ្អើលតែម្តង មើលទៅលើដើមត្នោត កម្ពស់១៥ម៉ែត្រ

ម្នាក់ៗផ្អើលតែម្តង មើលទៅលើដើមត្នោត កម្ពស់១៥ម៉ែត្រ

ខេត្តព្រៃវែង ៖ បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះឈាន ផាន្នី អាយុ៤៤ឆ្នាំ ស្រាប់តែសម្រេចចិត្តគិតខ្លី ឡើងទៅលើចុងត្នោតចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចដើមត្នោត (មានបង្អោងចងធ្វើទឹក) កម្ពស់១៥មែត្រ ខាងត្បូងចម្ងាយ២៥០មែត្រ​ ពីវត្តធម្មឧត្តម ហៅវត្តអំពិល ស្ថិតក្នុងភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាតប្រាកដមែន ដោយខ្សែគោ ចងកជាប់នឹងធាងត្នោត បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES