Saturday, July 19, 2025
Homeព័ត៌មានជាតិខឹងឪក្មេកឃាត់មិនឲ្យវាយកូន ទាញកាំបិតកាប់ប្រហារ

ខឹងឪក្មេកឃាត់មិនឲ្យវាយកូន ទាញកាំបិតកាប់ប្រហារ

ខេត្តកោះកុង៖ បុរសម្នាក់បានប្រើអំពើហិង្សាទៅលើឪពុកក្មេក ដោយយកកាំបិតខ្វែវកាំពីលើក្បាល បណ្តាលឲ្យរងរបួសធ្ងន់ ព្រោះតែខឹងមិនឲ្យវាយកូនបង្កើតរបស់ខ្លួន កាលពីវេលាម៉ោង ២០:០០នាទីយប់ នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។

កូនប្រសារចិត្តខ្លាំងកាំក្បាលឪពុកក្មេងរយះហូរឈាមជោគខ្លួននេះ មានឈ្មោះរី លីម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ ចំណែកជនរងគ្រោះជាឪពុកក្មេកមានឈ្មោះ ឆៃ សាវ៉ាត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបនេសាទ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ត្រីម្នាក់ជាប្រពន្ធជនសង្ស័យ ឈ្មោះរី លីម មកដាក់ពាក្យបណ្តឹងប្តឹងបុរសជាប្តី ដែលបានប្រើអំពើហិង្សាកាប់ឪបង្កើតរបស់ខ្លួន (ត្រូវជាឪពុកក្មេកជនសង្ស័យ) បណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានទៅដល់ផ្ទះកើតហេតុ ចាប់បានជនសង្ស័យភ្លាម រួចនាំខ្លួនយកកាន់ប៉ុស្តិ៍។ ចំណែកជនរងគ្រោះជាឪពុកក្មេក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកប្រពន្ធជនសង្ស័យ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាប្តីបានហៅកូនរបស់ខ្លួនទៅដេកជាមួយនៅផ្ទះរបស់ខ្លួន តែកូនមិនព្រមទៅ​ ក៏កើតចិត្តខឹង និងបានវាយកូន ពេលនោះឪពុកបង្កើតរបស់នាង ឈ្មោះ ឆៃ សាវ៉ាត (ឪពុកក្មេកជនសង្ស័យ) បានស្តីបន្ទោស និងបានឃាត់មិនឲ្យវាយចៅ ព្រមទាំងច្រានជនដៃដល់ជាប្តីចេញ ក្រោយ​មក​​ជនដៃដល់ ក៏ដើរទៅផ្ទះវិញ។ លុះមួយសន្ទុះក្រោយមក ឪពុករបស់នាងបានដើរទៅតាម​ក្រោយ ព្រោះខ្លាច​ជន​ដៃដល់​​ជាប្តីទៅ​តាមរករឿង​នាងនិងវាយកូនទៀត ពេលនោះស្រាប់តែជនដៃដល់ជាប្តី បានទាញកាំបិតខ្វែវកាប់ចំពីលើក្បាលឪពុកក្មេក បណ្តាលឲ្យហូរឈាមស្រោចខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ និងកំពុងបំពេញសំណុំរឿង បញញ្ជូនទៅកាន់តុលាការ៕

RELATED ARTICLES