Monday, July 21, 2025
Homeព័ត៌មានជាតិបុរសម្នាក់លាន់មាត់ថា “មាន​ប្រាក់ខែ​ដូច​មិន​ច្រើន​ទេ តែ​ហេតុដូចម្តេច មាន​ប្រាក់​ច្រើន​ម្លេះ​?” ក្រោយពេលស្នងការងខេត្តកណ្តាល ភ្ជាប់ពាក្យជាមួយនារីរូបស្រស់ម្នាក់

បុរសម្នាក់លាន់មាត់ថា “មាន​ប្រាក់ខែ​ដូច​មិន​ច្រើន​ទេ តែ​ហេតុដូចម្តេច មាន​ប្រាក់​ច្រើន​ម្លេះ​?” ក្រោយពេលស្នងការងខេត្តកណ្តាល ភ្ជាប់ពាក្យជាមួយនារីរូបស្រស់ម្នាក់

បន្ទាប់ពីបែកធ្លាយថ្លៃបណ្ណាការ ដែលលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល ជូន​ខាង​ស្រី១០​ម៉ឺន​ដុល្លារ ចិញ្ចៀនពេជ្រ​២​វង់ និង​រថយន្ត​លុច​ស៊ី​ស ៥៧០​មួយគ្រឿង ដែលមាន​តម្លៃ២២​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងថ្ងៃភ្ជាប់ពាក្យ​ជាមួយ​ក្មេងស្រី​ស្រស់ស្អាតនោះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនចោទជាសំណួរថា ប្រាក់ខែដូចមិនច្រើនទេ តែហេតុដូចម្តេច មានប្រាក់ច្រើនម្លេះ???

នៅក្នុង​គណនី​ឈ្មោះ San Prum បានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា “ពិធី​ភ្ជាប់ពាក្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្រេង សុខា ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ធ្វើ​នៅ​ផ្សារ​អ្នក​លឿង (ត្រើយ​ខាងកើត​)​ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​ ​ពិធី​ភ្ជាប់ពាក្យ​លោក​ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នកជិតខាងបាន​លាន់មាត់ និង​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​។ ហើយ​ថែមទាំង​បាន​ស្ញើ​ច​សរសើរ​ផងដែរ​។​

ក្រោយពីបានឃើញព័ត៌មាននេះ អ្នលេងហ្វេសប៊ុកម្នាក់ ដែលបានគណនីឈ្មោះ Khieu Thy បានសម្តែងភាពភ្ញាក់ផ្អើលហលយថែមទាំងបង្ហោះសារថា “មាន​ប្រាក់ខែ​ដូច​មិន​ច្រើន​ទេ តែ​ហេតុដូចម្តេច មាន​ប្រាក់​ច្រើន​ម្លេះ​?”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បុរសម្នាក់ដែលគេស្គាល់ថា ជាលោកស្រេង សុខា មានតួនាទីស្នងការរង​នគរបាល​ខេត្តកណ្តាល បានចូលរោងភ្ជាប់ពាក្យជាមួយនារីវ័យក្មេងម្នាក់ដែលមានឈ្មោះ បូ ជីងជីង ជាកូនស្រីអ្នករស់នៅផ្សារអ្នកលឿអ ខេត្តព្រៃវែង។ ក្នុងពិធីភ្ជាប់ពាក្យនោះ បានធ្វើទៅយ៉ាងរលូន ដោយមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមអបអបរ សរសើរពីភ័ព្វសំណាង កញ្ញាបូ ជីងជីង ដែលបានគូដណ្តឹងមានតួនាទីធំហើយ ថែមទាំងបានទទួលប្រាក់បណ្ណាការច្រើនសន្ធឹកសន្ធាប់បែបនេះ៕

RELATED ARTICLES