Monday, July 21, 2025
Homeព័ត៌មានជាតិស្នងការរងខេត្តកណ្តាល មានដល់ថ្នាក់ហ្នឹងផង បន្ទាប់ពីបែកធ្លាយថ្លៃបណ្ណាការ១០មុឺនដុល្លារ និងឡាន៥៧០ មួយគ្រឿង

ស្នងការរងខេត្តកណ្តាល មានដល់ថ្នាក់ហ្នឹងផង បន្ទាប់ពីបែកធ្លាយថ្លៃបណ្ណាការ១០មុឺនដុល្លារ និងឡាន៥៧០ មួយគ្រឿង

នៅក្នុងគណនីហ្វេសប៊ុក លោកហ៊ុន ជា ក្មួយប្រុសម្តេចតេជោហ៊ុន សែន នៅមុននេះបន្តិច បានបង្ហោះរូបបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានប៉ូលិស ដៃឈរកាន់ទូរស័ព្ទ iPhone ពាក់ចិញ្ចៀនពេជ្រ ជាពិសេសទៀតនោះ គឺក្បាលខ្សែក្រវាត់ដាំសុទ្ធតែពេជ្រ។ បុរសម្នាក់នោះមានឈ្មោះថា ស្រេង សុខា អត្តលេខ៦៣៤៥៦។

ហ្វេសប៊ុកលោកហ៊ុន ជា ក៏បានសរសេរសារអមជាមួយរូបនោះថា “ដឹងតើថាមនុស្សយើងស្រលាញ់មាសនឹងពេជ្យ តែស្រលាញ់ដល់ថ្នាកណឹងដូចពែកទេដឹង លោកបងផ្កាយ (ក្បាលខ្សែក្រវ៉ាត់ )”។

ការសរសេរសារបែបនេះ ក្រោយពីលោកហ៊ុន ជា បានឃើញព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកនានា ពាក់ពាក់នឹង លោកស្រេង សុខា ស្នងការរងខេត្តកណ្តាល បានភ្ជាប់ពាក្យជាមួយនារីរូបស្រស់ម្នាក់ ដោយជូនបណ្ណាការទៅខាងស្រី ចំនួន១០មុឺនដុល្លារ ឡានលុចសុីស ៥៧០ ១គ្រឿង និងចិញ្ចៀនពេជ្រ។

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា មានតួនាទីស្នងការរង​នគរបាល​ខេត្តកណ្តាល បានចូលរោងភ្ជាប់ពាក្យជាមួយនារីវ័យក្មេងម្នាក់ដែលមានឈ្មោះ បូ ជីងជីង ជាកូនស្រីអ្នករស់នៅផ្សារអ្នកលឿង ខេត្តព្រៃវែង។ ក្នុងពិធីភ្ជាប់ពាក្យនោះ បានធ្វើទៅយ៉ាងរលូន ដោយមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមអបអបរសរសើរពីភ័ព្វសំណាង កញ្ញាបូ ជីងជីង ដែលបានគូដណ្តឹងមានតួនាទីធំហើយ ថែមទាំងបានទទួលប្រាក់បណ្ណាការ១០​ម៉ឺន​ដុល្លារ ចិញ្ចៀនពេជ្រ​២​វង់ និង​រថយន្ត​លុច​ស៊ី​ស ៥៧០​មួយគ្រឿង ដែលមាន​តម្លៃ២២​ម៉ឺន​ដុល្លារ​អាមេរិក។

នៅក្នុង​គណនី​ឈ្មោះ San Prum បានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា “ពិធី​ភ្ជាប់ពាក្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្រេង សុខា ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ធ្វើ​នៅ​ផ្សារ​អ្នក​លឿង (ត្រើយ​ខាងកើត​)​ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​ ​ពិធី​ភ្ជាប់ពាក្យ​លោក​ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នកជិតខាងបាន​លាន់មាត់ និង​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​។ ហើយ​ថែមទាំង​បាន​ស្ញើ​ច​សរសើរ​ផងដែរ​។

ក្រោយពីបានឃើញព័ត៌មាននេះ អ្នលេងហ្វេសប៊ុកម្នាក់ ដែលបានគណនីឈ្មោះ Khieu Thy បានសម្តែងភាពភ្ញាក់ផ្អើលហលយថែមទាំងបង្ហោះសារថា “មាន​ប្រាក់ខែ​ដូច​មិន​ច្រើន​ទេ តែ​ហេតុដូចម្តេច មាន​ប្រាក់​ច្រើន​ម្លេះ​?”៕

RELATED ARTICLES