Tuesday, July 22, 2025
Homeព័ត៌មានជាតិពេលសមត្ថកិច្ចចូលទៅដល់ ឃើញស្ត្រីរងគ្រោះសន្លប់ស្តូកស្តឹង ទាំងអាក្រាតល្វែងក្រោម

ពេលសមត្ថកិច្ចចូលទៅដល់ ឃើញស្ត្រីរងគ្រោះសន្លប់ស្តូកស្តឹង ទាំងអាក្រាតល្វែងក្រោម

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់បានចាប់ស្ត្រីដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយម្នាក់ កំពុងឈឺដេកកន្ទេលនៅក្នុងផ្ទះ រំលោភរហូតដល់សន្លប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះរបស់ស្ត្រីរងគ្រោះ ក្នុងខេត្តព្រៃវែង។ ជនសង្ស័យមានឈ្មោះផល សុភន អាយុ៤០ឆ្នាំ ជាមនុស្សមានសតិមិនិប្រក្រតី មានលំនៅមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះ មានវ័យ៤៧ឆ្នាំ កំពុងមានជំងឺប្រចាំកាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនស្រីជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចថា ជនសង្ស័យបានចូលទៅក្នុងផ្ទះរបស់នាង ពេលទទួលបានសេចក្តីរាយការណ៍ពីកូនស្រីរបស់ស្ត្រីរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗដែរ ប៉ុន្តែពេលទៅដល់ឃើញជនសង្ស័យដើរចេញមកក្រៅវិញ លុះក្រឡេកមើលខាងក្នុងផ្ទះ ស្រាប់តែឃើញជនរងគ្រោះដេកសន្លប់ ស្តូកស្តឹងនៅលើគ្រែក្នុងផ្ទះ ទាំងស្ថានភាពកាយអាក្រាតល្វែងក្រោម និងមានទឹកកាមប្រឡាក់លើខ្លួនទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យល្មោភកាមខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាម នីតិវិធី។ ចំណែកស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនព្យាបាលនៅមន្ទីរបង្អែក៕

RELATED ARTICLES