Saturday, July 26, 2025
Homeព័ត៌មានជាតិកីឡាករ Neymar មក Real Madrid ឬ Barcelona?

កីឡាករ Neymar មក Real Madrid ឬ Barcelona?

នៅក្នុងកិច្ចសម្ភាសន៍ជាមួយជាមួយទូរទស្សន៍ប្រេស៊ីល Neymar ខ្សែប្រយុទ្ធក្លឹបអ្នកមានបារាំង Paris SG បង្ហាញចំណាប់អារម្មណ៍ចង់ទៅលេងនៅក្នុងទឹកដីអេស្ប៉ាញ ម្តងទៀត ហើយអាចជាក្លឹប ​Real Madrid ឬក្លឹបចាស់ Barcelona ។

Neymar បាននិយាយថា ​“នៅថ្ងៃអនាគត អ្វីៗអាចនឹងប្រែប្រួល ខ្ញុំអាចនឹងចាកចេញពីក្លឹប Paris SG ។ ខ្ញុំមិននិយាយថា ខ្ញុំទៅលេងឲ្យក្លឹប Real Madrid​ នោះទេ ។ គ្រប់ៗគ្នាបានដឹងរួចហើយថា ក្តីសុបិន្តរបស់ខ្ញុំ គឺក្លឹប​Barcelona“។

កីឡាករ Neymar តម្លៃខ្លួនថ្លៃជាងគេលើពិភពលោក (Sky Sport)

កីឡាករសញ្ជាតិប្រេស៊ីល រូបនេះ បានបន្តទៀតថា “Real Madrid គឺជាក្លឹបមួយដ៏ធំនៅលើពិភពលោក ដែលកីឡាករណាក៏ចង់មកលេងនៅទីនេះដែរ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំពេញចិត្តលេងឲ្យក្លឹប Paris SG”។

កីឡាករ Neymar  មានតម្លៃខ្លួនខ្ពស់ជាងគេលើពិភពលោក ទើបតែបានធូរស្រាលពីរបួសជើង តាំងពីថ្ងៃទី២៣ ខែមករា មកម្ល៉េះ។ សម្រាប់ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីក ជើងទី២ បើកទ្វារទទួលភ្ញៀវបិសាចក្រហម Man Utd  កីឡាកររូបនេះនឹងមិនបានចូលសមរភូមិប្រយុទ្ធនោះទេ៕

RELATED ARTICLES