Tuesday, September 16, 2025
Homeតារាខ្មែរពេជ្រ សិរីរ័ត្ន ចង់បានកូនទី៣ ប៉ុន្តែមិនទាន់មានពន្លឺរៀបការ

ពេជ្រ សិរីរ័ត្ន ចង់បានកូនទី៣ ប៉ុន្តែមិនទាន់មានពន្លឺរៀបការ

ពេជ្រ សិរីរ័ត្ន ដែលមានកូន២ មិនដឹងប្តីជាអ្នកណាឱ្យពិតប្រាកដនោះ ស្រាប់តែពេលនេះ សារភាពថា នាងចង់បានកូនថែមម្នាក់ទៀត ឱ្យគ្រប់៣។ ប៉ុន្តែចំពោះរឿងរៀបការវិញ នាងថា មិនដឹងជាពេលណា ទើបអាចតែងខ្លួនជាកូនក្រមុំដូចគេបានឡើយ…។

ពេជ្រ សិរីរ័ត្ន ឬហេង ពេជ្រសិរីរ័ត្ន នៅតែមិនច្បាស់លាស់រឿងរៀបការទេ ដោយគ្រាន់តែសួររឿងនេះ នាងបែរជាឆ្លើយរដាក់រដុប និងព្យាយាមចង់តែគេចចេញភ្លាមៗតែម្តង។

ទោះជាយ៉ាងណា សិរីរ័ត្ន ថ្លែងទាំងមិនសប្បាយចិត្តឡើយថា “បើរៀបការមែន ឃើញហើយ កុំភ័យរឿងរៀបការហ្នឹងពេក”។

ថ្វីត្បិតតែពេជ្រ សិរីរ័ត្ន នៅតែមិនហ៊ានកំណត់រឿងរៀបការមែន តែនៅពេលដែលអ្នកយកព័ត៌មានយើងសួរថា មានត្រៀមយកកូនទី៣ អត់នោះ? សិរីរ័ត្ន ឆ្លើយយ៉ាងច្បាស់ៗថា “ខ្ញុំកំពុងចង់បានកូន១ទៀតមែនតើ!”។

ពេជ្រ សិរីរ័ត្ន នៅតែធ្វើឱ្យចម្ងល់នៅក្នុងអារម្មណ៍មហាជនតទៅទៀត ព្រោះថា នាងមិនព្រមលាតត្រដាងថា ឪពុករបស់កូនៗប្រុសស្រីនាងទាំង២នាក់នោះ ជាអ្នកណាឡើយ ខណៈដែលកាលពីឆ្នាំមុន នាងអះអាងថា ប្តីនាងជាប្រុសអាណិកជនខ្មែរ នៅអាមេរិក ហើយបើនាងចង់ជួប គឺមានតែហោះទៅស្កាត់ជួប។

ប៉ុន្តែការអះអាងបែបនេះរបស់សិរីរ័ត្ន មិនសូវត្រូវបានគេជឿជាក់ច្រើនឡើយ ព្រោះតារាដែលជិតស្និទ្ធសិរីរ័ត្ន បំផុត បានឱ្យដឹងដោយសុំមិនបញ្ចោញឈ្មោះថា ប្តីលាក់មុខរបស់សិរីរ័ត្ន គឺជាអ្នកជំនួញវ័យក្មេង នាំចូលផ្ទាំងសូឡាពីបរទេស មកចូលស្រុកខ្មែរ តែសិរីរ័ត្ន ប្រកែក។

ពេជ្រ សិរីរ័ត្ន ធ្លាប់បានសាងស្នេហ៍ជាមួយអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីរបស់ទូរទស្សន៍បាយ័ន លោកគង់ វិសាល ៧ឆ្នាំ តែបានចែកផ្លូវគ្នាដោយចម្រូងចម្រាស ហើយពេលនេះ ពួកគេមានថ្មីរៀងៗខ្លួន។ សិរីរ័ត្ន ត្រូវបានគេទម្លាយថា ក្រោយផ្តាច់ស្នេហ៍លោកវិសាល នោះ នាងត្រូវបានប្រុសៗដល់ទៅ៤នាក់ តាមចែចង់ស្នេហាពេលតែមួយ ក្នុងនោះ មានលោកផ្កាយ៣ , មន្ត្រីស្ថានទូតចិន , កូនមន្ត្រីភ័ស្តុភារ និងលោកឧកញ៉ាម្នាក់។ ប៉ុន្តែបុរសដែលជាឪពុករបស់កូនៗសិរីរ័ត្ន បែរជាមិនមែនប្រុសទាំង៤នាក់ ខាងលើទេ តែជាប្រុសអ្នកជំនួញវ័យក្មេងម្នាក់ទៅវិញ៕

RELATED ARTICLES