Friday, November 14, 2025
Homeព័ត៌មានជាតិបងថ្លៃនិយាយមិនសមរម្យ ប្អូនថ្លៃទើបចេញពីគុក ទាញកាំបិតដេញកាប់

បងថ្លៃនិយាយមិនសមរម្យ ប្អូនថ្លៃទើបចេញពីគុក ទាញកាំបិតដេញកាប់

ខេត្តកណ្តាល ៖ បុរសម្នាក់ទើបនឹងចេញពីពន្ធនាគារ មិនបានប៉ុន្មាន ក៏រករឿងឈ្លោះប្រកែកជាមួយនឹងប្អូនថ្លៃរបស់ខ្លួន រហូតដល់ទាញ កាំបិតប៉័ងតោសម្រាប់កាប់សាច់ជ្រូក ដេញកាប់ប្អូនថ្លៃ១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះអូសកយកទៅ ចាត់ការតាមច្បាប់។

ករណីបងថ្លៃទើបចេញពីគុក កាប់ប្អូនថ្លៃបណ្តាលឱ្យរងរបួសធ្ងន់ ក៏ត្រូវសមត្ថកិច្ចចាប់បញ្ចូលគុកវិញនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង។

បុរសរងគ្រោះដែលត្រូវបងថ្លៃកាប់១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះប៉ាង ទិត្យ អាយុ៣៩ឆ្នាំ មុខរបរអាជីវករលក់សាច់ជ្រូក មានលំនៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង (រងរបួសស្មងជើងខាងស្តាំ ១កន្លែង)។ ចំណែកជនដៃដល់ជាបងថ្លៃ មានឈ្មោះទី ធី អាយុ៣៥ឆ្នាំ មុខរបរកម្មករកាប់ជ្រូក មានលំនៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង (ធ្លាប់ជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ៦ខែ ពីបទមនុស្សឃាតដោយចេតនា ជាប់នៅពន្ធធនាគារព្រៃស ហើយទើបនឹងចេញពីពន្ធនាគារបានមួយរយៈប៉ុណ្ណោះ)។ ដោយឡែក វត្ថុតាងដែលចាប់យក រួមមាន កាំបិតប៉័ងតោចំនួន១ ដងឈើ មានប្រវែង១២សង់ទីម៉ែត្រ ផ្លែប្រវែង១៩សង់ទីម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងកាប់សាច់ជ្រូកដាក់ឱ្យម៉ូយ យកទៅលក់បន្ត នៅក្នុងផ្សារព្រែកតូច ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ស្រាប់តែលេចមុខឈ្មោះទី ធី ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ បានជិះម៉ូតូគុបមូល១គ្រឿង ចូលមកដល់កន្លែងលក់សាច់ជ្រូក ហើយបាននិយាយថា “ហ្អែងទិញការ៉េមឱ្យកូនអញស៊ី ធ្វើដូចជាបៀមក្តអ៊ីចឹង!…” និយាយរួច ជនដៃដល់ឈ្មោះទី ធី ក៏ចុះពីលើម៉ូតូស្ទុះទៅយកកាំបិតប៉័ងតោកាប់សាច់ជ្រូក ដែលជនរងគ្រោះទុកនៅកន្លែងកាប់សាច់ជ្រូក យកមកដេញកាប់ជនរងគ្រោះទាំងកំរោល ធ្វើឱ្យជនរងគ្រោះភ័យក៏ព្យាយាមរត់គេចខ្លួន តែដោយសារភ័យខ្លាំងពេក ទើបរត់ដួលទៅលើដី ធ្វើឱ្យជនដៃដល់តាមទាន់ ក៏ទាញកាំបិតកាប់ចំនួន១កំបិតប៉័ងតោ ចំស្មងជើងខាងស្តាំ បណ្តាលឱ្យរបួសមុតចេញឈាម។

ប្រភពដដែលបន្តថា បន្ទាប់ពីត្រូវជនដៃដល់ជាបងថ្លៃកាប់ឱ្យរបួសរួចហើយ ជនរងគ្រោះក៏បានរត់គេចចូលផ្ទះអ្នកលក់ដូរក្បែរនោះ ដើម្បីសុំឱ្យគេជួយ ទើបធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ជួយឃាត់ ទើបជនដៃដល់បានឡើងជិះម៉ូតូចេញទៅបាត់ ឯជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយយកទៅមន្ទីពេទ្យ ដើម្បីព្យាបាលរបួស និងបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ផងដែរ។

ក្រោយទទួលបានព័ត៍មានខាងលើភ្លាម កម្លាំងអន្តរាគម៍ស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ បានចុះទៅដល់កន្លែងកើតហេតុ រួចធ្ធើការឃាត់ខ្លួនជនសង្ស័យយកមកអធិកាដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES