តារាចម្រៀងឡូរ៉ា ម៉ម, ខេម , បាន មន្នីល័ក្ខ, យូរី , ប៊ីម៉ូ, ប៉ែន ចំរ៉ុង និងតារាល្បីៗជាច្រើនដួងទៀត នឹងលេចមុខក្នុងកម្មវិធីប្រគំតន្រ្ដីសង្រ្កាន្តយក្ស នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមការរៀបចំរបស់ក្រុមហ៊ុនឡេង ណាវ៉ាត់ត្រា ដោយពួកគេរំពឹងថា នឹងមានចំនួនពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង រាប់ពាន់នាក់ នឹងចូលមកទស្សនា ដើម្បីអបអរសាទរឆ្នាំថ្មី។

តាមព័ត៌មានថា តារាល្បីៗដែលចេញទៅសម្ដែងលើកនេះ នឹងជុំគ្នារាំវង់ទ្រង់ទ្រាយធំ ដើម្បីបំបែកកំណត់ត្រាក្នុងព្រឹត្តិការណ៍សង្រ្កាន្ត នៅទីក្រុងប៊ូសាន ដែលជាទីក្រុងសម្បូរទៅដោយពលករខ្មែរ រស់នៅទីនោះច្រើន។

តារាចម្រៀងឡូរ៉ា ម៉ម និងតារាល្បីៗដែលរួមដំណើរលើកនេះ សុទ្ធតែមានជំនឿចិត្តខ្ពស់ក្នុងការចេញច្រៀងសម្ដែងលើកនេះ ហើយអ្វីដែលពួកគេពេញចិត្តខ្លាំងនោះ គឺថវិការដែលទទួលបានពីការបរិច្ចាគរបស់ពលករខ្មែរ ដែលកម្សាន្ដក្នុងព្រឹត្តិការណ៍នេះ នឹងយកទៅប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផា ទាំងអស់ ទើបពួកគេមានជំនឿចិត្តយ៉ាងមុតមាំថា ចំនួនអ្នកចូលទស្សនា នឹងមិនចាញ់លោកព្រាប សុវត្ថិ និងមាស សុខសោភា ដែលចេញទៅសម្ដែងកាលពីឆ្នាំមុនឡើយ៕





