Tuesday, September 16, 2025
Homeតារាខ្មែរមេម៉ាយប៉ះពោះម៉ាយ!!! ឈិន សុធារី បង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយងួន វ៉ារី?

មេម៉ាយប៉ះពោះម៉ាយ!!! ឈិន សុធារី បង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយងួន វ៉ារី?

អ្នកមេម៉ាយកូន២ ឈិន សុធារី កំពុងធ្វើឱ្យទាំងក្នុងនិងក្រៅសិល្បៈ មានការចាប់អារម្មណ៍ខ្លាំង ចំពោះរឿងស្នេហាថ្មីរបស់នាង ព្រោះតាមព័ត៌មានថា សុធារី ពេលនេះត្រូវបានពោះម៉ាយរូបសង្ហា អតីតសង្សារសូដា នីតា គឺលោកងួន វ៉ារី បានចូលខ្លួនមកស្អំរបួសបេះដូងនាងឱ្យមានពន្លឺស្នេហាជាថ្មីឡើងវិញ…។

ឈិន សុធារី ហាក់មានព្រលឹងច្រើន តាមរយៈការបង្ហាញខ្លួនកម្មវិធីមួយ នៅកោះពេជ្រ កាលពីពេលថ្មីៗនេះ ដែលការឡើងគីឡូរបស់អតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៥នេះ ចំពេលដែលដំណឹងស្នេហាថ្មីរបស់នាង ត្រូវបានល្បីសាយភាយសាជាថ្មីឡើងវិញ។

អ្នកនាង ឈិន សុធារី

អ្នកសិល្បៈដែលជិតស្និទ្ធឈិន សុធារី បានបង្ហើបឱ្យដឹងថា ពេលនេះ តារាតូចតន់កំពុងបង្កាត់ភ្លើងស្នេហាជាមួយពោះម៉ាយរូបសង្ហា ដែលគ្រប់គ្នាដឹងថា ជាសង្សារចាស់របស់សូដា នីដា នោះ គឺលោកងួន វ៉ារី។

ប្រភពបានឱ្យដឹងថា អ្នកមេម៉ាយប៉ះស្នេហ៍ពោះម៉ាយនេះ កើតឡើងនៅពេលដែលសុធារី ចែកផ្លូវគ្នាជាមួយអតីតប្តី សុវណ្ណ មករា ដោយបន្សល់នូវចំណងដៃកូនភ្លោះទាំង២ ហើយចំពេលដែលលោកងួន វ៉ារី លែងលះប្រពន្ធនោះ ទើបពួកគេស្មោះស្ម័គ្រកាយាភ្ជាប់ស្នេហាជាមួយគ្នា ដោយត្រូវបានក្រុមគ្រួសារទាំងសងខាងដឹងឮ និងគ្មានអ្នកណាប្រឆាំងជំទាស់រឿងស្នេហារបស់ពួកគេទាំង២ឡើយ។

ព័ត៌មាននោះបានឱ្យដឹងថា សុធារី មានភាពកក់ក្តៅក្នុងបេះដូងខ្លាំងណាស់ ព្រោះថា នាងត្រូវបានម្ចាស់ស្នេហ៍ថ្មី លោកវ៉ារី ស្រលាញ់និងថ្នាក់ថ្នមចិត្តកាយានាងគ្រប់ពេល ដែលខុសគ្នាស្រឡះទៅនឹងអំឡុងពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយលោកសុវណ្ណ មករា ។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅឈិន សុធារី ដែរ ប៉ុន្តែលេខទូរស័ព្ទនាង ធ្លាប់ប្រើកាលពីពេលថ្មីៗនេះ ត្រូវបានបុរសម្នាក់ជាអ្នកលើក និងថា មិនស្គាល់សុធារី ទេ ទើបមិនអាចសុំការបញ្ជាក់ពីរឿងនាងភ្ជាប់ស្នេហ៍ថ្មី ជាមួយលោកងួន វ៉ារី ឡើយ។

ទោះជាយ៉ាងណា តារាដែលជាមិត្តភក្តិរបស់ សុធារី បានបង្ហើបឱ្យដឹងថា ពេលនេះ សុធារី និងលោកវ៉ារី ស្រលាញ់គ្នាចិត្តមួយថ្លើមមួយ ហើយលោកមករា អតីតប្តីសុធារី និងអតីតភរិយាលោកវ៉ារី គ្មានអ្នកណាម្នាក់តាមព្យាបាទចំណងស្នេហ៍របស់ពួកគេឡើយ ទើបធ្វើឱ្យពេលនេះ សុធារី មានសេចក្តីសុខ ឡើងគីឡូ និងបែកសាច់ទ្រលុកទ្រលន់ ដូចពេលនេះតែម្តង។

ឈិន សុធារី បានរៀបការជាមួយលោកសុវណ្ណ មករា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ហើយបានចែកផ្លូវគ្នា ក្រោយពីសុធារី សម្រាលបានកូនភ្លោះស្រី។ សុធារី បានចោទថា អតីតប្តីរបស់នាងមានស្នេហាលួចលាក់ជាមួយតារាសម្តែង ឌី លីណា ប៉ុន្តែលោកមករា ថា មកពីអស់និស្ស័យស្នេហ៍ ហើយទោះជាចែកផ្លូវគ្នាមែន ប៉ុន្តែលោកនៅតែជួយចិញ្ចឹមកូនទាំង២ ឱ្យបានល្អ។

លោកងួន វ៉ារី

ដោយឡែក លោកងួន វ៉ារី ក្រោយរៀបការបានកូន១ ក៏មានភាពរកាំរកូស រហូតចែកផ្លូវគ្នាជាមួយអតីតប្រពន្ធ និងមកចាប់ដៃសាងស្នេហ៍ថ្មីជាមួយអ្នកមេម៉ាយកូន២ សុធារី នៅពេលនេះ ដោយពួកគេមិនប្រកាន់រឿងស្នេហ៍អតីតកាលឡើយ។

អ្នកសិល្បៈមួយចំនួន បានអបអរសាទរចំពោះឈិន សុធារី ដែលរកបានម្ចាស់ស្នេហ៍ថ្មីនៅពេលនេះ ហើយពួកគេសូមឱ្យសុធារី លែងបង្ហូរទឹកភ្នែកព្រោះរឿងស្នេហាតទៅទៀត ព្រោះថា តារារូបនេះបានដំបៅបេះដូងជាច្រើនលើកច្រើនសាមកហើយ ទើបនៅរយៈពេលចុងក្រោយនេះ មកប៉ះស្នេហ៍អតីតសង្សារសូដា នីដា។

មហាជនមួយចំនួនបានចាត់ទុកថា រឿងស្នេហារបស់ឈិន សុធារី នៅពេលនេះ មានភាពចម្រូងសម្រាស ខណៈដែលអ្នកសិល្បៈដូចគ្នាបានហៅថា ពួកគេជាគូព្រេងនឹងគ្នា ហើយមានតែតារាសិល្បៈដូចគ្នាទេ ទើបចាប់ដៃគ្នាក៏សាងសុភមង្គលបានយូរអង្វែងជាងការជ្រើសរើសគូស្នេហ៍ក្រៅពីរង្វង់សិល្បៈ។

អ្នកនាងឈិន សុធារី និងអតីតប្តី សុវណ្ណ មករា ជាមួយកូនទាមង២

ប៉ុន្តែយ៉ាងណា ដើម្បីឱ្យចំណងស្នេហានេះបានយូរអង្វែង ពួកគេចង់ឱ្យអ្នកនាងសុធារី និងលោកវ៉ារី គួរប្រញាប់ដឹកដៃគ្នាចូលរោងការឆាប់ៗ ចៀសវាងចំណងស្នេហាក្រឡាប់ចាក់ និងគេចផុតពីការរិះគន់របស់មហាជន ដែលនិយាយថា តារាៗច្រើនតែយកគ្នាអត់ខាន់ស្លានោះ។

តារាសិល្បៈមួយចំនួនបង្ហើបឱ្យដឹងថា ឈិន សុធារី មានអារម្មណ៍ស្រស់ថ្លាឡើងវិញហើយ ក្រោយពេលដែលបេះដូងរបស់នាង ត្រូវបានលោកងួន វ៉ារី ចូលខ្លួនមកស្អំរបួសទាន់ពេលនោះ។ ចំណែកអតីតប្តីសុធារី លោកសុវណ្ណ មករា ក៏មិនប្រឆាំងដែរ គឺជូនពរអតីតប្រពន្ធនិងប្តីថ្មី ឱ្យបានដល់ត្រើយសុខសាន្ត៕

RELATED ARTICLES