Tuesday, September 16, 2025
Homeតារាខ្មែរតារា១០ដួង ត្រៀមអង្រួនឆាកតន្រ្ដីនៅកូរ៉េ បន្តិចទៀតនេះ

តារា១០ដួង ត្រៀមអង្រួនឆាកតន្រ្ដីនៅកូរ៉េ បន្តិចទៀតនេះ

ឡូរ៉ា ម៉ម, ខេម , យូរី, បាន មុនីល័ក្ខ, ចាន់ សម័យ , វុទ្ធា, Bmo, Tempo , ប៉ែន ចំរ៉ុង ដែលដឹកនាំដោយលោកឡេង ណាវ៉ាត់ត្រា និងរៀបចំការប្រគំតន្រ្ដីដោយលោកយឹម តាស្រង់ នោះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការច្រៀងរាំនៅទីក្រុងប៊ូសាន សួនឧទ្យានសាមណាក់ ក្បែរស្ថានីយរថភ្លើងសាសង ប្រទេសកូរ៉េខាងត្បូង នៅល្ងាចនេះ ដោយចាប់ផ្ដើមពីម៉ោង៤ល្ងាច រហូតដល់ម៉ោង១០យប់។

ការប្រគំតន្ដ្រីសប្បុរសធម៌នេះ គ្មានការលក់សំបុត្រទេ ប៉ុន្តែថវិការដែលទទួលបាន នឹងយកទៅជួយដល់មន្ទីពេទ្យគន្ធបុប្ផា ទាំងអស់។

អ្វីដែលគួរឲ្យកត់សម្គាល់នេះ ការការច្រៀងរាំនៅល្ងាចនេះ នឹងមានការរាំវង់ធំជាងគេ ដែលមិនធ្លាប់មានពីមុនឡើយ ហើយតារាចម្រៀងល្បីៗមកពីកម្ពុជា១០រូប បានត្រៀមរួចជាស្រេចក្នុងព្រឹត្តិការណ៍នេះ។

អ្នករៀបចំការប្រគំតន្រ្ដីសប្បុរសធម៌ល្ងាចនេះ មានការរំពឹងថា នឹងមានអ្នកចូលទៅទស្សនា នឹងរាំលេងកម្សាន្ដយ៉ាងច្រើនកុះករពីសំណាក់ពលករខ្មែរ នៅកូរ៉េ ហើយរូបភាពនៃការសប្បាយរីករាយនេះ នឹងបន្សល់ជា MV របស់ក្រុមហ៊ុនណាវ៉ាត់ត្រា ផងដែរ៕

RELATED ARTICLES