Tuesday, September 16, 2025
Homeតារាខ្មែរតារាស្រីណាខ្លះ សារភាពនិងប្រកែក មានកូនមុនរៀបការ ?

តារាស្រីណាខ្លះ សារភាពនិងប្រកែក មានកូនមុនរៀបការ ?

នៅ សុនិតា ៖ បន្ទាប់ពីប្រកែកដាច់ខាតរឿងគេសង្ស័យថា នាងមានទំនាក់ទំនងស្នេហាជាមួយអតីតប្តី អ្នកនាងលី ម៉ារីណា គឺពោះម៉ាយទិត ថាវរិទ្ធ នោះ ទីបំផុត សុនិតា ពពោះជាង៥ខែទៅហើយ​ នឹងត្រៀមសម្រាលកូនលើកដំបូងនៅដើមខែសីហា ខាងមុខនេះ។ ធ្លាប់មានព័ត’មានថា សុនិតា និងលោកថាវរិទ្ធ បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨ តែសុនិតា ប្រកែក។ ប៉ុន្តែនៅពេលដែលអ្នកលេងបណ្តាញសង្គមបានរិះគន់ថា នាងមានកូនអត់ខាន់ស្លា នាងតបទៅវិញទាំងមួម៉ៅថា បានរៀបចំពិធីតិចតួច ហើយអ្នកមិនដឹងរឿង កុំចេះតែនិយាយផ្តេសផ្តាស។

ឡោម លក្ខិណា ៖ តារាធ្មេញធំៗដែលធ្លាប់លេចឮថា ជាសង្សាររបស់លោកក្តឹប នោះ បានសម្រាលកូនស្រី កាលពីខែមុន ដោយជោគជ័យ ដែលស្វាមីរបស់នាងគឺ លោកប៉ា ពិសិដ្ឋ ជាក្មួយអតីតអភិបាលក្រុងភ្នំពេញ លោកប៉ា សុជាតិវង្ស ។ ឡោម លក្ខិណា មិនទាន់មានដំណឹងរឿងរៀបការទេ ហើយក្រោយសម្រាលកូនមិនទាន់បានរឹងដៃរឹងជើងផង នាងឡើងច្រៀងឆាកតន្ត្រីវិញ ហើយធ្វើឱ្យតារារួមអាជីពភ្ញាក់ផ្អើល និងលាន់មាត់ថា នាងបែកសាច់ជាងមុន។

សុន ស្រីពេជ្រ ៖ អតីតតារាចម្រៀងហង្សមាស និងពេលនេះច្រៀងនៅថោន រូបនេះ បានសម្រាលកូនស្រីម្នាក់កាលពីខែមុន ដែលស្វាមីនាងជាអាជីវករនៅផ្សារឧដុង្គ។ ក្រុមគ្រួសារស្រីពេជ្រ អះអាងថា នាងបានរៀបការជាង១ឆ្នាំទៅហើយ តែមហាជនជាច្រើននៅមិនទាន់ជឿការអះអាងនោះឡើយ ព្រោះរូបថតស្រីពេជ្រ រៀបការ មិនត្រូវបានគេបញ្ចោញឱ្យគេឃើញមួយសន្លឹកឡើយ។

ទេព សម្ផស្ស ៖ តារាសម្តែងស្រីស្អាតនេះ ក៏បានកូនស្រីម្នាក់ដែរ ដែលស្វាមីរបស់នាងជាអ្នកជំនួញជនជាតិហ្វីលីពីន។ ក្រោយសម្រាលកូន ទេព សម្ផស្ស បាត់មុខពីសិល្បៈសូន្យឈឹង ទាំងការសម្តែងខារ៉ាអូខេ និងភាពយន្ត ហើយតាមព័ត៌មានថា ស្វាមីនាងមិនចង់ឱ្យសម្ផស្ស លេងសិល្បៈទៀតឡើយ។

សុខ ពិសី ៖ តារាចម្រៀងល្បីរបស់សាន់ដេ ធ្លាប់ត្រូវបានគេសង្ស័យថា នាងមានកូនប្រុសម្នាក់ តែពិសី ច្រានចោល។ សុខ ពសី ដែលត្រូវបានគេសង្ស័យថា នាងមានស្នេហាជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន តែមិនទាន់លេចឮដំណឹងរៀបការឡើយ ហើយទាំងនាង និងលោក ក៏មិនដែលសារភាពស្នេហ៍ដែរ។

កែវ និសា ៖ ក្រោយលែងប្តីអាណិកជនខ្មែរ នៅអាមេរិក លោកគាំ វ៉ារី កាលពីឆ្នាំ ២០០៩ មក វង្ស សុផាវណ្ណ ហៅកែវ និសា ធ្លាប់លេចឮថា នាងមានកូនស្រី១ តាំងពីមុនរៀបការ តែនិសា មិនធ្លាប់ចេញមុខបកស្រាយឡើយ ហើយពេលនេះ ទោះជាមានអាយុ៣៨ឆ្នាំក៏ដោយ តែនិសា នៅតែមានសម្រស់ដូចវ័យ១៩ឆ្នាំ ដែលធ្វើឱ្យមន្ត្រីធំៗជាច្រើនជ្រួលជ្រើម។

គង់ វង្សយ៉ាទី ៖ ពិធីការិនី CTN នេះ ធ្លាប់លេចឮថា នាងមានកូនដល់ទៅ២ ទាំងមិនដែលឮរឿងរៀបការឡើយ។ យ៉ាទី ដែលពេលនេះមានទ្រព្យមិនចាញ់សេដ្ឋិនី ដោយជិះរថយន្ត Lexus Lx 570 និង Porsche នេះ បានប្រកែក ហើយមិនចង់ឱ្យអ្នកកាសែតសួររឿងមានកូនឡើយ៕

RELATED ARTICLES