Saturday, November 15, 2025
Homeព័ត៌មានជាតិចម្លើយសារភាពរបស់ពួកគេទាំង៣ ប្រហែលជាលេសដោះសារ តើនាងឈឺចាប់ប៉ុនណា???

ចម្លើយសារភាពរបស់ពួកគេទាំង៣ ប្រហែលជាលេសដោះសារ តើនាងឈឺចាប់ប៉ុនណា???

ខេត្តកណ្តាល ៖ នារីវ័យក្មេងជាមនុស្សខ្សោយបញ្ញាម្នាក់ ត្រូវយុវជន៣នាក់ ដែលស្នាក់នៅក្នុងមណ្ឌលជាមួយគ្នា លួងលោមរំលោភបានសម្រេចរៀងខ្លួនប៉ុន្មានដងមកហើយ ស្រាប់តែចុងក្រោយ បែរជាបែកគំនិត ល្បួងនារីរងគ្រោះយកទៅរំលោភបូក រហូតដល់បានសម្រេចម្តងម្នាក់ៗ នៅក្នុងសួនច្បារ ទីបំផុតនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជនទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ក្មេងស្ទាវ៣នាក់ រំលោភបូកនារីវ័យក្មេងម្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៩ នៅចំណុចសួនច្បារក្នុងមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ លុះមកដល់ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ក្រោយពីនារីរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនយុវជនទាំង៣នាក់ ដល់ក្នុងមណ្ឌលតែម្តង។

នារីរងគ្រោះ ដែលត្រូវប្រុសព្រាន៣នាក់ ចាប់រំលោភបូក មានអាយុ១៩ឆ្នាំ មុខងារផ្នែកអប់រំពិសេសឆ្នាំទី១ ស្នាក់នៅក្នុងមណ្ឌលខាងលើ ដែលតាមឯកសារព័ត៌មានរបស់មណ្ឌលខាងលើ បានអះអាងថា នាងគឺជាជនខ្សោយបញ្ញា។ ដោយឡែកយុវជនទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន រួមមាន ទី១-ឈ្មោះចែម ចុន អាយុ ១៦ឆ្នាំ ទី២-ឈ្មោះប៉ូច គង់ អាយុ១៨ឆ្នាំ និង៣-ឈ្មោះបាន ម៉េង អាយុ២៩ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ កំពុងរៀនជួសជុលម៉ូតូ និងស្នាក់នៅក្នុងមណ្ឌលកើតហេតុខាងលើ ជាមួយនារីរងគ្រោះដែរ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កន្លង-មកជនសង្ស័យទាំង៣នាក់ ធ្លាប់បានល្បួងនារីរងគ្រោះទៅរួមភេទបានសម្រេចគ្រប់ៗគ្នា ដោយអ្នកខ្លះបានសម្រេច១ដង ខ្លះ២ដង និងខ្លះទៀត៣ដងឯណោះ ប៉ុន្តែមិនដែលត្រូវបាននាងប្តឹងម្តងណានោះឡើយ។  លុះមកដល់វេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នារីរងគ្រោះ និងក្រុមជនសង្ស័យទាំងនោះ បានអង្គុយមើលទូរទស្សន៍នៅក្នុងមណ្ឌលជាមួយគ្នា បន្ទាប់មកយុវជនឈ្មោះ ចែម ចុន បានហៅនារីរងគ្រោះ ឱ្យចេញក្រៅ បន្ទប់ ពេលនោះ នារីរងគ្រោះក៏បានចេញទៅតាម។ ក្រោយមកយុវជននោះ បានប្រាប់នាងថា “ឱ្យបងឈ្មោះបាន ម៉េង នេះ១ទៅ” (ឱ្យរួមរ័ក១ដងទៅ) បន្ទាប់មកនារីរងគ្រោះ ក៏បានយល់ព្រម ទើបឈ្មោះបាន ម៉េង បានដឹកដៃនារីរងគ្រោះ ចូលទៅក្នុងសួនច្បារខាងមុខ ហើយបានរួមភេទរហូតបានសម្រេចតែម្តង។

ប្រភពខាងលើ បន្តថា ក្រោយពីរួមរ័កបានសម្រេចហើយ ឈ្មោះបាន ម៉េង បានក្រោកស្លៀកខោដើរចេញ។ ចំណែកនារីរងគ្រោះមិនទាន់ក្រោកផង ស្រាប់តែយុវជនឈ្មោះចែម ចុន បានចូលទៅរួមភេទបន្តទៀត រហូតបានសម្រេចដែរ។ បន្ទាប់មកយុវជនឈ្មោះចែម ចុន បានក្រោកដើរចេញ ទើបយុវជនឈ្មោះប៉ូច គង់ បានចូលទៅរួមភេទ រហូតបានសម្រេចក្រោយគេ… បីដងមួយភ្លែត ស្រីណា ទ្រាំបាន ប្តឹងយកទៅដាក់គុក…។

រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងសុំឱ្យនគរបាលបាលស្រុកអង្គស្នួល ចាប់ខ្លួនយុវជនទាំង៣នាក់ ពីបទរំលោភបូក។ លុះដល់ល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចែម ចុន បានសារភាពថា ខ្លួនធ្លាប់បានរួមភេទជាមួយនារីរងគ្រោះ ដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ បានសម្រេចចំនួន៣ដង រួចមកហើយ។ ចំណែកឈ្មោះបាន ម៉េង បានឆ្លើយសារភាពថា ខ្លួនបានរួមភេទជាមួយជនរងគ្រោះ បានសម្រេចម្តង។ រីឯឈ្មោះ ប៉ូច គង់ បានសារភាពថាខ្លួន ធ្លាប់បានរួមភេទជាមួយនាង បានសម្រេចចំនួន២ដងដែរ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES