ភ្នំពេញ ៖ បន្ទាប់ពីមានអំពើឃាតកម្ម កាប់សម្លាប់យុវជនម្នាក់នៅក្នុងពេទ្យធ្មេញ មកដល់ម៉ោងនេះសមត្ថកិច្ចបានធ្វើកោលស្យវិច័យនៅកន្លែងក្បែរសាកសពយុវជនរងគ្រោះ ឃើញមានដបសាំងមួយ បើតាមការសង្ស័យ ឃាតករអាចនឹង សម្លាប់ហើយ ដុតសាកសពចោលតែម្តង។

សមត្ថកិច្ចដែលកំពុងស្រាវជ្រាវករណីឃាតកម្មខាងលើនេះ បានឲ្យដឹងថា នៅលើខ្នងសាកសពយុចជនរងគ្រោះ មានស្នាមកាប់ និងមានស្នាមរលាកជាច្រើនកន្លែងទៀត ប៉ុន្តែប្រហែលជាឱកាសមិនអំណោយផល ទើបឃាតករនាំគ្នារត់បាត់ទៅ។ យ៉ាងណា នៅក្បែរសាកសពយុវជនរងគ្រោះ សមត្ថកិច្ចបានរកឃើញដបសាំងមួយដបផងដែរ។

ដោយឡែកបើតាមការសួរសង្សាររបស់យុវជនរងគ្រោះ បានឲ្យដឹងថា កាលពីយប់មិញ វេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២១០៩ នាងនិងយុវជនរងគ្រោះ (សង្សារ) បាននាំគ្នាទៅញាំប្រហិត។ លុះដល់ម៉ោងជិត១០យប់ នាងនិងសង្សារបានបបួលគ្នាមកផ្ទះ ហើយសង្សាររបស់នាងបានជូននាងមកដល់ផ្ទះ ហើយក៏បានចេញទៅផ្ទះរបស់គាត់បាត់ទៅ ដោយមានបញ្ហាជាមួយនរណាម្នាក់នោះទេ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ យុវជនម្នាក់ត្រូវបានឃាតករកាប់ជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាម ក្នុងពេទ្យធ្មេញមួយកន្លែងឈ្មោះវុត្ថា ដែលមានទីតាំងស្ថិតនៅម្តុំផ្សារត្រពាំងព្រាយ ផ្លូវលេខ១៥១ ក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ៕

