Saturday, November 15, 2025
Homeព័ត៌មានជាតិខ្លាចប្រពន្ធរត់ទៅនៅផ្ទះម្តាយក្មេក ប្តីកាប់ដាច់ក យកក្បាលបោះចោលកណ្តាលថ្នល់

ខ្លាចប្រពន្ធរត់ទៅនៅផ្ទះម្តាយក្មេក ប្តីកាប់ដាច់ក យកក្បាលបោះចោលកណ្តាលថ្នល់

បាត់ដំបង៖ ស្ត្រីម្នាក់ត្រូវឃាតករជាប្តីបានយកកាំបិតក្រង៉ុកកាប់ដាច់ក ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចយកក្បាលបោះចោលលើថ្នល់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះរបស់របស់ជនរងគ្រោះ ស្ថិតក្នុងក្រុមទី1 ភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់។

ប្តីកំណាចដែលកាប់ប្រពន្ធស្លាប់ មានឈ្មោះយឿត រឿត ភេទប្រុស អាយុ33ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ម៉ាន់ សុភា អាយុ37ឆ្នាំ។ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កន្លងមកក្រុមគ្រួសារនេះតែងតែមានជម្លោះនឹងគ្នា មិនដែលខាននោះទេ មូលហេតុដោយសារតែក្រុមគ្រួសារខាងប្រពន្ធតែងព្យាយាមបំបែកបំបាក់ក្រុមគ្រួសារនេះ ដើម្បីយកស្ត្រីជាប្រពន្ធទៅនៅផ្ទះខាងម្តាយគេវិញនៅខេត្តកំពង់ស្ពឺ។ ចំណែកបុរសជាប្តីដោយសារស្រលាញ់ប្រពន្ធពេក មិនចង់ឲ្យឃ្លាតចេញឆ្ងាយ ក៏កើតក្តីប្រចណ្ឌហួងហែងប្រពន្ធជានិច្ច។

លុះនៅព្រឹកកើតហេតុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែគេក្រុមគ្រួសារមួយនេះ ឈ្លោះប្រកែកគ្នា ពេលនោះឃាតករជាប្តីបានយកកាបិតក្រង៉ុក មកាប់ប្រពន្ធត្រង់ក បណ្តាលឲ្យដាច់ ឈាមហូរស្រោចពេញខ្លួន។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះចាប់ខ្លួនឃាតករជាប្តី យកទៅផ្តន្ទាទោសតាមច្បាប់ ចំណែកសាកសពស្ត្រីជាប្រពន្ធ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្ចើបុណ្យតាមប្រពៃណី។

យ៉ាងណា ពេលនេះសមត្ថកិច្ចកំពុងសួរនាំឃាតករ ពីដំណើរដើមទងដែលកើតជាអំពើហិង្សានេះ៕

RELATED ARTICLES