Saturday, November 15, 2025
Homeព័ត៌មានជាតិស៊ឹម សូលិកា រឹតចំណងស្នេហ៍លើដីអាមេរិក

ស៊ឹម សូលិកា រឹតចំណងស្នេហ៍លើដីអាមេរិក

ស៊ឹម សូលិកា បានដឹកដៃគូស្នេហ៍ថ្មី ពោះម៉ាយអេង រិទ្ធី ទៅដើរលេងកម្សាន្ដនៅអាមេរិក ដើម្បីសាងអនុស្សារីយ៍ឲ្យកាន់តែរឹងមាំថែមទៀត ក្រោយពីពួកគេបានបង្កាត់ភ្លើងស្នេហាជាមួយគ្នា ជាង២ឆ្នាំមក។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ សូលិកា និងលោករិទ្ធី ឡើងជិះយន្ដហោះនូវកៅអីពិសេស ដែលមានតម្លៃខុសគ្នាដល់ទៅ៥ដង ពីកៅអីធម្មតា (កៅអី Business Class) ដែលកន្លងមក គេឃើញមានតែតារាប្រទេសជិតខាងទេ ដែលហ៊ានជិះកៅអីនោះ ប៉ុន្តែពេលនេះ សូលិកា មានលុយចំណាយលើការជិះយន្ដហោះនោះ ដោយមិនខ្វល់ពីរឿងលុយឡើយ។

មនុស្សជាច្រើនបានស្ញប់ស្ញែងស៊ឹម សូលិកា ថា តាំងពីពេលដែលឡើងងារជាជំទាវមក ពេលនេះការរស់នៅរបស់នាងកាន់តែស៊ីវិល័យ ហ៊ឺហាប្លែកៗទៅហើយ រឿងលុយវិញ ទោះជាចំណាយប៉ុន្មានក៏ដោយ ក៏គ្មានបញ្ហាដែរ ឲ្យតែអ្នកនាងចង់ទិញឡានម៉ាកអី គឺត្រូវតែទិញឲ្យបានភ្លាមតែម្ដង។

ជាក់ស្ដែង ដូចជាកន្លងមក សូលិកា មានរថយន្ដ Lexus​LX 570 ស៊េរីឆ្នាំ២០១៥ ហើយតែដោយសារស្រលាញ់ Lexus LX 570 ស៊េរីឆ្នាំ២០១៩ ទើបអ្នកនាងទិញភ្លាម ទោះជាតម្លៃឡាននោះ រហូតដល់ទៅជាង២០ម៉ឺនដុល្លារ អាចទិញវីឡាបានមួយក្ដី ក៏អ្នកនាងមិនខ្វល់ឡើយ។

នេះមិនមែនជាលើកទី១ទេ ដែលស៊ឹម សូលិកា នាំសង្សារថ្មីអេង រិទ្ធី ទៅដើរកម្សាន្ដនៅក្រៅស្រុកនោះ ព្រោះកន្លងមក នាងក៏ធ្លាប់នាំលោករិទ្ធី ទៅកម្សាន្ដនៅអូស្រា្ដលី មួយអស់ដៃផងដែរ។

ដោយឡែក សម្រាប់ដំណើរកម្សាន្ដលើកនេះ លើទឹកដីអាមេរិក វិញ សូលិកា ក៏ឆ្លៀតស្កាត់នាំគូស្នេហ៍ថ្មីទៅជួបលោកព្រាប សុវត្ថិ ដែលច្រៀងសម្ដែងនៅទីនោះផងដែរ។

សូលិកា និងសង្សារ បានថតរូបជាមួយព្រាប សុវត្ថិ និងប្រពន្ធ រួមទាំងកូនប្រុសទាំង៣​និងលោកហង្ស ឈា ផងដែរ។

តាមរយៈដំណើរកម្សាន្ដនៅក្រៅប្រទេសនេះ ស៊ឹម សូលិកា ហាក់មានសេចក្ដីសុខណាស់ ជាមួយលោកអេង រិទ្ធី ដែលខុសគ្នាស្រឡះ បើប្រៀបធៀបអំឡុងពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ គឺច្រើនតែលេចឮរឿងរកាំរកូសច្រើនជាងផ្អែមល្ហែម។

ទោះជាស៊ឹម សូលិកា បង្ហាញភាពស្អិតល្មួតជាមួយអេង រិទ្ធី ដូចប្ដីប្រពន្ធក្ដី ប៉ុន្តែតាមរយៈការមានទ្រព្យយ៉ាងរហ័សពេកនេះ ធ្វើឲ្យមានការសង្ស័យកាន់តែច្រើនថា សូលិកា មានគូស្នេហ៍កំបាំងមុខនៅក្រោយខ្នង ព្រោះសម្អាងថា លោករិទ្ធី មិនមានលុយផ្គាប់ចិត្តសូលិកា គ្រប់យ៉ាងដូចពេលនេះឡើយ៕

RELATED ARTICLES