Saturday, November 15, 2025
Homeព័ត៌មានជាតិវ៉ៃសម្លាប់គ្រូក្រមុំទាំងអាក្រាត ពេលណាត់ជួបប្រុសក្នុងសាលារៀនទាំងយប់

វ៉ៃសម្លាប់គ្រូក្រមុំទាំងអាក្រាត ពេលណាត់ជួបប្រុសក្នុងសាលារៀនទាំងយប់

ខេត្តកំពង់ចាម ៖ នារីក្រមុំម្នាក់ ត្រូវឃាតករវាយសម្លាប់ទាំងអាក្រាត ចំណែកយុវជនម្នាក់ទៀត ដែលស្ថិតក្នុងហេតុការណ៍នោះបានទទួលរងរបួសយ៉ាងធ្ងន់ ខណៈដែលជនដៃដល់ជាឃាតករបានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើង ក្នុងចម្លោះម៉ោងប្រមាណ១០ ទៅ១១យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាហ៊ុន ណេង ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

នារីរងគ្រោះមានឈ្មោះហ៊ី ធាវិន អាយុ២៤ឆ្នាំ ជាគ្រូបង្រៀនភាសាកូរ៉េ រស់នៅភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម។ ចំណែកអ្នករងរបួសធ្ងន់ មានឈ្មោះម៉ៅ សុខម៉ិញ ភេទប្រុស អាយុ២១ឆ្នាំ ជាជាងទង របួសធ្ងន់ ស្ថិតក្នុងមន្ទីរពេទ្យកំពុងសង្គ្រោះបន្ទាន់។

តាមសម្តីស្ត្រីជាម្តាយយុវជនរងគ្រោះ ឈ្មោះម៉ៅ សុខម៉ិញ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កូនប្រុសគាត់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ចេញពី ផ្ទះ ដើម្បីទៅចូលរួមមង្គលការគេ។ ស្រាប់តែ មកដល់យប់ជ្រៅទៅហើយ នៅតែមិនឃើញកូនប្រុសត្រឡប់មកផ្ទះវិញទៀត ទើបគាត់បាន ទូរស័ព្ទទៅកូនប្រុស ប៉ុន្តែទូរស័ព្ទចូល  តែមិនមានអ្នកលើកនិយាយឡើយ។ រហូតមកដល់ព្រឹកព្រលឹមចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក៏មានសមត្ថកិច្ចបានទូរស័ព្ទមកប្រាប់គាត់ថា កូនប្រុសគាត់ត្រូវគេកាប់របួសធ្ងន់ ចំក្បាលសន្លប់ និងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យស្រុកស្ទឹងត្រង់។

ម្តាយយុវជនរងគ្រោះបានបន្តថា ពេលឮបែបនេះ គាត់ក៏ប្រញាប់ទៅមើលកូនប្រុសនៅមន្ទីរពេទ្យតែម្តង ហើយពិតជាបានឃើញកូនប្រុសកំពុងសម្រាកព្យាបាលរបួសប្រាកដមែន។

ម្តាយយុវជនរងគ្រោះ បានបញ្ជាក់ថា រៀងរាល់ល្ងាច  កូនប្រុសរបស់គាត់តែងជិះម៉ូតូមករៀនភាសាកូរ៉េ ហើយ ព្រោះបានត្រៀមដាក់ពាក្យចេញទៅធ្វើពលករនៅប្រទេសកូរ៉េខាងត្បូង។

ដោយឡែក សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ករណីឃាតកម្មនេះ បើតាមការពិនិត្យនៅកន្លែងកើតហេតុ ឃើញមានបន្សល់ទុកដំបងឈើ ១កំណាត់ ប្រវែង៤តឹក ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ របស់នារីរងគ្រោះដែលស្លាប់ទាំងអាក្រាតកាយ ១គ្រឿង ដួលនៅក្បែរបង់អង្គុយលេងនេះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងដុតដៃដុតជើងស៊ើបអង្កេត ដើម្បីវែកមុខរកចាប់ជនដៃដល់ជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសតាម ច្បាប់។ ចំណែក សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES