Sunday, November 16, 2025
Homeព័ត៌មានជាតិស្គាល់គ្នាតាមហ្វេសប៊ុក ស្រីនាំទៅដេកផ្ទះបង៥ថ្ងៃ ប្រុសថតរូបអាក្រាតបង្ហោះ

ស្គាល់គ្នាតាមហ្វេសប៊ុក ស្រីនាំទៅដេកផ្ទះបង៥ថ្ងៃ ប្រុសថតរូបអាក្រាតបង្ហោះ

កណ្តាល៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ចោយបានចោទប្រកាន់ថា បានគំរាមកំហែងបង្ហោះរូបអាសអាភាស ដែលនាងនិងបុរសរូបនេះបានដេកជាមួយគ្នាក្នុងផ្ទះសំណាក់។

​ហេតុការណ៍ឃាត់ខ្លួនបុរសរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.វ.ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ មាស ចម្រើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។ វត្ថុតាងដែលសមត្ថកិច្ចដកហូត មានដូចជា ទូរស័ព្ទដៃ១គ្រឿង ម៉ាកSAMSUNG (Galaxy Grand MaX) ដែលបានប្រើអាខោនហ្វេសប៊ុក៣ ទី១. ឈ្មោះ ចង់បានប្ដីណាស់ ទី២.ឈ្មោះ ចម្រើន ស៊ីណា និងទី៣.ឈ្មោះ ទឹកហូរមិនហត់។

សមត្ថកិច្ចបានបន្តថា កាលពីខែកុម្ភ: ឆ្នាំ២០១៩ (មិនចាំថ្ងៃ) ជនរងគ្រោះបានបើក Facebook លេងស្រាប់តែមានអាខោន Facebookមួយ មានឈ្មោះ “ទឹកហូរមិនហត់” បានអេដមកជនរងគ្រោះ ហើយម្ចាស់អាខោននោះបានឆាតមកនិយាយគ្នាលេងទាមងយប់ទាំងថ្ងៃ។ លុះប្រហែលជាបាន១ខែ ជនសង្ស័យឈ្មោះមាស ចម្រើន ដែលបានដូរឈ្មោះFacebook ពី “ទឹកហូរមិនហត់” ទៅដាក់ឈ្មោះថ្មី “ចម្រើន ស៊ីណា” បានសុំស្រឡាញ់នារីរងគ្រោះ ហើយនារីរងគ្រោះបាននិយាយតបទៅជនសង្ស័យវិញថា “បើស្រឡាញ់ មកជួបសិនមក ចាំស្រឡាញ់គ្នា”។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់មក នៅខែមីនា ឆ្នាំ២០១៩ (មិនចាំថ្ងៃ) វេលាម៉ោង១៧និង០០នាទីយប់ ជនសង្ស័យឈ្មោះ មាស ចម្រើន បានមកជួបជនរងគ្រោះ នៅចំណុចរង្វង់មូលតាខ្មៅ ពិតប្រាកដមែន ហើយនារីរងគ្រោះបានជូនជនសង្ស័យនេះទៅដេកផ្ទះសំណាក់ ដោយនារីរងគ្រោះមិនបានដេកជាមួយទេ។ លុះព្រឹកឡើង (ខែឆ្នាំដែល) នារីរងគ្រោះបាននាំជនសង្ស័យទៅលេងបងប្រុសនៅឯស្រុកកោះធំ ចំនួន៥ថ្ងៃ រួចនារីរងគ្រោះក៏បានដេកនៅជាមួយជនសង្ស័យដូចប្តីប្រពន្ធជារៀងរហូត។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅពេលដេកជាមួយគ្នាម្តងៗ ជនសង្ស័យតែងតែលួចថតរូបភាពអាសអាភាស តែនារីរងគ្រោះមិនបានដឹងខ្លួនឡើយ។ ក្រោយមក ទើបបែកធ្លាយរឿងជនសង្ស័យមានប្រពន្ធកូនរួចហើយ ធ្វើឲ្យនារីរងគ្រោះរងការឈឺចាប់យ៉ាងខ្លាំង ទើបសម្រេចចិត្តសុំផ្តាច់ទំនាក់ទំនងជាមួយជនសង្ស័យ ប៉ុន្តែជនសង្ស័យបានបដិសេធ ហើយនៅតែតាមទាក់ទងនារីរងគ្រោះរហូត។ លុះនារីរងគ្រោះនៅតែមិនព្រមរួមរស់ និងជួបមុខដូចមុន ជនសង្ស័យបានគំរាមកំហែងបង្ហោះរូបអាសអាភាស ដែលជនសង្ស័យបានលួចថតជាស្រេច ហើយបានឆាតទៅឲ្យមិត្តភក្តិក្នុង Facebook និងផ្ញើរូបភាពទាំងនោះឲ្យពួកគេមើលថែមទៀតផង។ បន្ទាប់មកនារីរងគ្រោះបានដឹងរឿងនេះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដើម្បីចុះអន្តរាគមន៍។

ជនសង្ស័យមាស ចម្រើន បានសារភាពនោមុខសមត្ថកិច្ចថា រូបគេពិតជាបានលួចថតរូបនារីរងគ្រោះអាក្រាតកាយ និងបានផ្ញើទៅឲ្យមិត្តភក្តិក្នុងហ្វេសប៊ុកបានឃើញពិតប្រាកដមែន ព្រោះរូបគេចង់ឲ្យនារីរងគ្រោះខ្មាសគេ និងមកភ្ជាប់ទំនាក់ទំនងជាមួយខ្លួនវិញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទោកាន់តុលាការបន្តនីតិវិធី៕

RELATED ARTICLES