Sunday, November 16, 2025
Homeព័ត៌មានជាតិកូនស្រីសតិមិនគ្រប់ ឪចុងចាប់រំលោភក្បែរគុម្ពឫស្សី សម្រេច២ដង

កូនស្រីសតិមិនគ្រប់ ឪចុងចាប់រំលោភក្បែរគុម្ពឫស្សី សម្រេច២ដង

កណ្ដាលៈ ឪពុកល្មោភកាមម្នាក់ បានធ្វើសកម្មភាពរំលោភកុនស្រីខ្លួនឯងជាបន្តបន្តាប់ចំនួន២ដង។ ចុងក្រោយ ត្រូវបងស្រីក្មេងស្រីរងគ្រោះតាមទាន់ បានសួរនាំរហូតបែកធ្លាយរឿង ក៏នាំប្អូនស្រីទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានតែម្តង។

ហេតុការណ៍រំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងព្រៃខាងក្រោយភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បូ វុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (មានសតិមិនប្រក្រតី)។ សព្វថ្ងៃ ជនសង្ស័យនិងក្មេងស្រីនារីរងគ្រោះត្រូវជាឪពុកនិងកូនចុងនឹងគ្នា មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានទៅអង្គុយលេងលើបង់តែម្នាក់ឯង នៅក្នុងវត្តធម្មស្រះ ពេលកំពុងតែអង្គុយលេងនោះ ស្រាប់តែជនសង្ស័យឈ្មោះ បូ វុន ត្រូវជាឪពុកចុង បានដើរទៅបបួលជនរងគ្រោះដែលជាកូនចុងថា “តោះទៅកន្លែងដដែល” ភ្លាមនោះ ក្មេងស្រីបានចេញដើរទៅមុន ហើយជនសង្ស័យដើរទៅតាមក្រោយ។

សមត្ថកិច្ចបានបន្តទៀតថា លុះក្មេងស្រីរងគ្រោះដើរដល់ក្នុងព្រៃខ្នងទំនប់ខាងត្បូងវត្តធម្មស្រះ កន្លែងកើតហេតុ ជនសង្ស័យបានចាប់ស្រាតខោជើងវែង និងខោក្នុងរបស់នារីរងគ្រោះចេញ ប៉ុន្តែមិនបានដោះអាវនោះទេ រួចបានឲ្យនារីរងគ្រោះដេកនឹងដី ក្បែរគុម្ពឬស្សី ហើយក៏បានធ្វើសក្មភាពស្រាតខោរបស់ខ្លួន យកប្រដាប់ភេទដាក់ចូលក្នុងប្រដាប់ភេទក្មេងស្រីរងគ្រោះ រហូតបានសម្រេច ។។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីរំលោភរួច ជនសង្ស័យបានឲ្យជនរងគ្រោះដើរទៅផ្ទះ គាប់ជួនពេលនោះ បងស្រីក្មេងស្រីរងគ្រោះបានដើររក ក៏ឃើញក្មេងស្រីរងគ្រោះនៅក្នុងវត្តធម្មស្រះ រួចសួរនាំទៅ ទើបក្មេងស្រីរងគ្រោះ រៀបរាប់រឿងហេតុខាងលើអស់គ្មានសល់។ ភ្លាមនោះ បងស្រីក៏បានប្រាប់ម្ដាយ រួចក៏បាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍រដ្ឋបាល ដើម្បីចុះអន្តរាគមន៍ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា កាលពីវេលាម៉ោង៤និង០០នាទីល្ងាច ថ្ងៃអាទិត្យទី១៩ ខែឧសភា ឆ្នាំ២០១៩ គាត់ពិតបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង បានសម្រេចចំនួន១ដងហើយ ប៉ុន្តែជនរងគ្រោះមិនបានប្រាប់ម្ដាយឬបងប្អូនទេ។ ដោយសារញៀនញ៉ាម ទើបនៅម៉ោង១២និង១០នាទីថ្ថៃត្រង់ ថ្អៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក៏បបួលកូនស្រីរងគ្រោះទៅរំលោភបានសម្រេចម្តងទៀត រហូតធ្លាយរឿងដឹងដល់ប្រពន្ធ ក៏ប្រឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

RELATED ARTICLES