ខេត្តត្បូងឃ្មុំ៖ បុរសជាបងថ្លៃម្នាក់ ឃើញប្អូនថ្លៃស្រីសាច់សខ្ចីកំពុងដេកលើកគ្រែម្នាក់ឯង បានលបចូលក្នុងមុងធ្វើសកម្មភាពខ្ទប់មាត់ និងពោបពីលើបម្រុងរំលោភ តែត្រូវប្អូនថ្លៃស្រីខំប្រឹងរើបម្រះរហូតបានម្រេច រួចបានស្រែកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ម្តាយទាំងយប់ ធ្វើឲ្យបុរសជាបងថ្លៃភ័យរហូតគេចខ្លួនបាន១យប់ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
ហេតុការណ៍ឃាត់ខ្លយនជនសង្ស័យល្មោភកាមជាបងថ្លៃនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

បងថ្លៃល្មោភកាមមានឈ្មោះ រ៉េត រឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ចំណែកនារីរងគ្រោះជាប្អូនថ្លៃស្រី មានឈ្មោះ ឈ.ច.ន ភេទស្រី អាយុ២៨ឆ្នាំ។ សព្វថ្ងៃជនសង្ស័យនិងនារីរងគ្រោះរស់នៅភូមិឃុំកើតហេតុ ជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៨និង០០នាទីព្រឹក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀន បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ឈ្មោះ ឈ.ច.ន បានប្តឹងទៅលើឈ្មោះ រ៉េត រឿន ពីបទរំលោភសេពសន្ថវៈ។ ក្រោពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀនបានសហការជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌ ចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃដដែល ទើបឃាត់ខ្លួនឈ្មោះ រ៉េត រឿន បានរួចនាំមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ។

សមត្ថកិច្ចបានបញ្ជាក់ថា មិនពេលកើតហេតុ កាលពីវេលាយប់ម៉ោង២២និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នារីរងគ្រោះឈ.ច.ន បានបិទភ្លើងអំពូល រួចចូលដេកលើគ្រែក្នុងបន្ទប់របស់ខ្លួន នៅពេលកំពុងដេកលក់នោះ ស្រាប់តែជនសង្ស័យត្រូវជាបងថ្លៃ បានធ្វើសកម្មភាពយកដៃចាប់ខ្ទប់មាត់មិនឲ្យស្រែក និងសង្កត់លើខ្លួនជន បំណងរំលោភសេពសន្ថវៈ។ ភ្លាមៗនោះ នារីរងគ្រោះខំប្រឹងរើបំរាស់រួច ហលយបានស្រែកឲ្យបងប្អូន ម៉ែឳ ជួយ ដោយសារភ័យខ្លាំងពេក ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធី៕