Sunday, November 16, 2025
Homeព័ត៌មានជាតិមុខចឹងសោះ!!! បុរសចូលសុំដូងផឹក កាប់ម្ចាស់ផ្ទះប៊ិះស្លាប់ សមត្ថកិច្ចចាប់ខ្លួន

មុខចឹងសោះ!!! បុរសចូលសុំដូងផឹក កាប់ម្ចាស់ផ្ទះប៊ិះស្លាប់ សមត្ថកិច្ចចាប់ខ្លួន

ខេត្តបាត់ដំបង ៖ ជនដៃដល់ម្នាក់ ដែលបានធ្វើសកម្មភាពកាប់ប៉ុនប៉ងប្លន់ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែឧសភា ត្រង់ចំណុចភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់។

ជនសង្ស័យមានឈ្មោះលួន ថា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះយ៉ម ឈួម អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យលួន ថា បានឆ្លេីយសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេបានពួនស្ទាក់កាប់លេីជនរងគ្រោះប្រាកដមែន ដើម្បីប្លន់​យក​ទ្រព្យសម្បត្តិ​ ប៉ុន្តែយកមិនបានសម្រេចឡេីយ។

គួររំលឹកថា កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដោយបុរសម្នាក់កំពុងអង្គុយនៅក្នុងផ្ទះតែម្នាក់ឯង ក៏លេចមុខជនមិនស្គាល់មុខម្នាក់ បានដើរចូលមកសុំផ្លែដូង១ផ្លែ យកទៅផឹក លុះឃើញឱកាសស្ងាត់ល្អ ក៏ស្រាប់តែទាញកាំបិតកាប់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវគេសង្ស័យថា អាចជាករណីកាប់ប្លន់ទាំងកណ្តាលថ្ងៃ ប៉ុន្តែមិនបានសម្រេច។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ហ៊ានធ្វើការសន្និដ្ឋានបែបណានៅឡើយទេ ប៉ុន្តែបើពិនិត្យលើសកម្មភាពដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះ គេសង្ស័យអាចជាករណីប៉ុនប៉ងប្លន់ តែមិនបានសម្រេច។

យ៉ាងណា ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងកំពុងសួរនាំ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES