Sunday, November 16, 2025
Homeព័ត៌មានជាតិសន្តិសុខរពិសដៃ ស្ទាបប្រដាប់ភេទក្មេងស្រី ជាប់ខ្នោះ

សន្តិសុខរពិសដៃ ស្ទាបប្រដាប់ភេទក្មេងស្រី ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីវ័យ២ឆ្នាំម្នាក់ លុះក្រោយមក ក្មេងស្រីរងគ្រោះនិយាយរឿងនេះប្រាប់ឪពុកម្តាយ ក៏សម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

ជនសង្ស័យមានឈ្មោះ ឃឹម សារិទ្ធ អាយុ៣៩ឆ្នាំ មុខរបរសន្តិសុខ មានលំនៅផ្ទះជួល ផ្លូវលំ ភូមិប្ញស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (គ្មានផ្ទុកសារធាតុញៀន)។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ រ.ម.ន.ប.ស.ភ អាយុ២ឆ្នាំ៧ខែ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពប្រើដៃលូកស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះ។ លុះក្រោយមក ក្មេងស្រីរងគ្រោះបានយករឿងមួយនេះ ទៅប្រាប់ឪពុកម្តាយ ទើបបែកធ្លាយរឿងរ៉ាវ និងត្រូវឪពុកម្តាយក្មេង ស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

RELATED ARTICLES