Sunday, November 16, 2025
Homeព័ត៌មានជាតិដល់ទៅ២នាក់ រហូតពោះធំ ទើបព្រមទម្លាយរឿងឪចាប់រំលោភ

ដល់ទៅ២នាក់ រហូតពោះធំ ទើបព្រមទម្លាយរឿងឪចាប់រំលោភ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានចាប់រំលោភកូនស្រីខ្លួនដល់ទៅ២នាក់ រហូតដល់កូនស្រីម្នាក់មានផ្ទៃពោះ៧ខែ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

មន្ត្រីនគរបាលឱ្យដឹងថា ការឃាត់ខ្លួនបុរសល្មោភកាម រំលោភកូនស្រីខ្លួនឯងដល់ទៅ២នាក់នោះ គឺធ្វើទៅតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ក្រោយពីមានពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះកាក់ ផល្លី អាយុ៥៦ឆ្នាំ ជាមន្ត្រីយោធា រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រភពដដែលឱ្យដឹងបន្តថា នារីរងគ្រោះជាកូនស្រីបង្កើត ដែលរងការរំលោភបំពានផ្លូវភេទពីឪពុករបស់ខ្លួននោះ ទី១-ឈ្មោះ ក.ម.ឡ អាយុ១៩ឆ្នាំ មានផ្ទៃពោះ៧ខែ ដែលបើតាមការឱ្យដឹងពីនារីរងគ្រោះថា ឪពុកបានចាប់រំលោភនាង តាំងពីអំឡុងឆ្នាំ២០១៩ មកម៉្លេះ។ ចំណែកកូនស្រីរងគ្រោះម្នាក់ទៀត ឈ្មោះ ក.ស.ភ អាយុ១៤ឆ្នាំ។

ដោយសារតែអំពើដ៏អាក្រក់ស្មើនឹងតិរច្ឆានរបស់បុរសជាឪពុកនេះ ទើបកូនស្រីរងគ្រោះទ្រាំលែងបាន ក៏ទម្លាយរឿងឱ្យដឹងឮដល់សាច់ញាតិ ទើបមានការដាក់បណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES