Sunday, November 16, 2025
Homeព័ត៌មានជាតិបងដឹកដៃឡើងផ្ទះសំណាក់យប់ទី២ ចូលក្នុងបន្ទប់ភ្លាម ក្រុមគ្រួសារអូនមកភ្លែត

បងដឹកដៃឡើងផ្ទះសំណាក់យប់ទី២ ចូលក្នុងបន្ទប់ភ្លាម ក្រុមគ្រួសារអូនមកភ្លែត

ភ្នំពេញ៖ គូស្នេហ៍១គូ បានព្រមព្រៀងគ្នាចូលដេកផ្ទះសំណាក់យប់ទី១ បានដូចបំណងដោយមានឧបសគ្គអ្វីមករារាំងនោះទេ។ លុះញៀនញ៉ាម ក៏បបួលគ្នាចូលផ្ទះសំណាក់ យប់ទី២ ស្រាប់តែក្រុមគ្រួសារខាងស្រីមកដល់បន្ទប់ផ្ទះសំណាក់តែម្តង ក៏បាននាំគ្នាឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ដោយដោទប្រកាន់រំលោភសេពសន្ធវៈ។

ជនសង្ស័យមានឈ្មោះ ឈ្មោះ ផុ​ន លី​ផេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍សែន​ជ័យ ។ ចំណែក​នារី​រងគ្រោះ ​ឈ្មោះ ឃ​.​ស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

បើតាមការឲ្យដឹងពីភាគីខាងប្រុស ដែលកំពុងរងការចោទប្រកាន់នេះ បានប្រាប់ថា រូបគេនិងនារីរងគ្រោះ (សង្សារ) បានស្រលាញ់យល់ចិត្តគ្នាយូរដែរហើយ បើតាមគម្រោង រូបគេគ្រោងនាំចាស់ៗចូលស្តីដណ្តឹងនារីជាសង្សារ ទុកជាគូដណ្តឹង ខ្លាចអ្នកផ្សេងមកបេះបាត់។

ភាគីខាងប្រុសបានបន្តថា មុនថ្ងៃកើតហេតុ យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ រូរូបគេនិងសង្សារបានព្រមព្រៀងគ្នា ចូលដេកផ្ទះសំណាក់មួយកន្លែង ដោយពួកគេបាននៅជាមួយគ្នាតាមងពីយប់ទល់ភ្លឺ មិនមានឧសគ្គអ្វីមករារាំងនោះទេ។ លុះនៅយប់ថ្ងៃកើតហេតុ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ពួកគេទាំង២ ក៏បាននាំគ្នាចូលដេកផ្ទះសំណាក់ដដែលម្តងទៀត គ្រាន់តែដឹកដៃគ្នាចូលដល់បន្ទប់ផ្ទះសំណាក់ភ្លាម ស្រាប់តែក្រុមគ្រួសារខាងសង្សារ ក៏មកដល់ភ្លែត ហើយបានឃាត់ខ្លួនរូបគេ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចាប់ខ្លួនតែម្តង។ ដែលរូបភាពនេះ ហាក់ដូចជាបានរៀបគម្រោងទុកជាស្រេច។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យយ​ខាងលើយកមក​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​១ តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារនារីជាសង្សារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​៕

RELATED ARTICLES