Sunday, November 16, 2025
Homeព័ត៌មានជាតិយុវជន៦នាក់នេះ ប៉េអឹមខេត្តបន្ទាយមានជ័យ ប្រកាសស្វែរកចាប់ខ្លួនជាបន្ទាន់

យុវជន៦នាក់នេះ ប៉េអឹមខេត្តបន្ទាយមានជ័យ ប្រកាសស្វែរកចាប់ខ្លួនជាបន្ទាន់

បន្ទាយមានជ័យ៖ ជនសង្ស័យទាំង០៨នាក់ បានធ្វើសកម្មភាពយកវត្ថុរឹងវាយលើសមត្ថកិច្ចដែលកំពុងចុះប្រតិបត្តិការ បណ្ដាលឲ្យរងរបួសផ្នែកក្បាលខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសថៃ ខណៈដែលជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និង៦នាក់ទៀត កំពុងរត់គេចខ្លួន។

ជនសង្ស័យ៦នាក់ ដែលកំពង់រតគេចខ្លួន ទី១. គៀន ម៉េងភាវ ហៅក្រៅ ពាវ ងាយុ២២ឆ្នាំ ទី២. ឈ្មើលី ចាន់ចាវ ហៅក្រៅ តក់ អាយុ១៨ឆ្នាំ ទី៣. ង៉ាត់ សុផានិត អាយុ១៨ឆ្នាំ ទី៤. រឿង សុវណ្ណារ៉ា ហៅក្រៅ រ៉ា អាយុ១៧ឆ្នាំ ទី៥ ឈ្មោះអិុន រ៉ាំ ហៅក្រៅ ផ្លយ និងទី៦. ឈ្មោះ ព្រំ សុខគា ហៅក្រៅ ទយ អាយុ២២ឆ្នាំ។

យោងតាមទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ហោះរូបភាពជនសង្ស័យ៦នាក់ អមជាមួយសារថា “ដែលមានភ្ជាប់ជាមួយរូបថតខាងក្រោមស្រាប់ ជាក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ដោយក្រុមជនសង្ស័យទាំងអស់នេះ បានវាយដោយវត្ថុរឹងមកលើកម្លាំងសមត្ថកិច្ច ដែលកំពុងចុះប្រតិបត្តិការ បណ្ដាលឲ្យរងរបួសផ្នែកក្បាលខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសថៃ ដើម្បីវះកាត់លលាដ៍ក្បាលយកឈាមកកចេញពីខួរក្បាល ។ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពរួច កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន០២នាក់ ចំណែកជនសង្ស័យចំនួន០៦នាក់ទៀត បានរត់កេចខ្លួន”។

ទំព័តហ្វេសប៊ុកដដែល បានបន្តថា “ក្នុងនាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចទាំងអស់ សូមជួយសហការតាមចាប់ជនសង្ស័យដែលមានភ្ជាប់រូបថតជាមួយស្រាប់ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយសហការ បើបានឃើញជនសង្ស័យ ដូចមានរូបថតខាងក្រោម សូមជួយរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់”។

ជាចុងក្រោយ ទំព័រហ្វេសប៊ុកបានបន្ថែមថា “បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានសង្ឃឹមយ៉ាងមុតមាំទុកជាមុន ចំពោះកិច្ចសហការពីកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ផងដែរ សូមអរគុណ”៕

RELATED ARTICLES