Sunday, November 16, 2025
Homeព័ត៌មានជាតិសូមប្រយ័ត្ន!!! ពួកគេទាំង២នាក់នេះ ធ្វើសកម្មភាពជំរិតទារប្រាក់តាម We Chat

សូមប្រយ័ត្ន!!! ពួកគេទាំង២នាក់នេះ ធ្វើសកម្មភាពជំរិតទារប្រាក់តាម We Chat

បន្ទាយមានជ័យ ៖ ជនសង្ស័យជានជាតិចិន ២នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដោយពួកគេបានធ្វើសកម្មភាពជំរិតទារប្រាក់តាមបណ្ដាញសង្គមវីឆាត (We Chat)។

ជនសង្ស័យទាំង២នាក់នេះ ទី១. មានឈ្មោះ Wang Dao Dong ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិចិន និងទី២. មានឈ្មោះ Jiang Feng អាយុ៣៧ឆ្នាំ សញ្ជាតិចិនដូចគ្នា។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា “ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិទ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការណ៍ពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃក្រសួងមហាផ្ទៃ និងកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ខាងលើ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គមវីឆាត ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES