Sunday, November 16, 2025
Homeព័ត៌មានជាតិជនពិការនៅសៀមរាប បានធ្វើរឿងមួយ ឲ្យជនជាតិបរទេស រំភើប និងស្ញើចសរសើរយ៉ាងខ្លាំង

ជនពិការនៅសៀមរាប បានធ្វើរឿងមួយ ឲ្យជនជាតិបរទេស រំភើប និងស្ញើចសរសើរយ៉ាងខ្លាំង

សៀមរាប ៖ បុរសជាជនពិការ បានធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធី “តោះ​ ជិះកង់ដើម្បីសហគមន៍” ទាំងជនជាតិខ្មែរ និងបរទេស ជិត១០០០នាក់ មានការរំភើបនិងស្ញើចសរសើរទឹកដមសំឡេង អមជាមួយការលេងហ្គីតារបស់លោកយ៉ាងខ្លាំង។

កាលព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ លោកសុផាណា ជាជនពិការកាយសម្បទាម្នាក់ រស់នៅក្នុងខេត្តសៀមរាប បានច្រៀងចំនួន២បទ ជាមួយនឹងការលេងហ្គីតាអមជាមួយ នៅក្នុងកម្មវិធី “តោះ​ ជិះកង់ដើម្បីសហគមន៍”  ឆ្នាំ២០១៩ នៅខេត្តសៀមរាប បានធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីប្រមាណជិត១០០០នាក់ សម្ដែងនូវការចាប់អារម្មណ៍ និងស្ងើចសរសើរគ្រប់គ្នា នូវទឹកដមសំឡេងយ៉ាងពិរោះរណ្ដំ។

លោកសុផាណា បានប្រាប់ថា ថ្វីត្បិតតែលោកពិការកាយសម្បទាពិតមែន ប៉ុន្តែចិត្តរបស់លោកមិនពិការទេ ហើយក៏មិនខ្វះឆន្ទៈដែរ ហើយបើទោះជាមាន ឬក្រ រូបកាយល្អឬអាក្រក់ ពេលអស់ជីវិតទៅ មិនអាចយកអ្វីទៅជាមួយក្រៅពីបុណ្យ និងបាបប៉ុណ្ណោះ។

លោកសុផាណា បានបញ្ជាក់ថា “ហើយសម្រាប់ពេលនៅមានជីវិត តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីចូលរួមក្នុងចលនាសង្គម ដូច្នេះ ជាកិត្តិយសណាស់សម្រាប់រូបលោក ដែលបានបង្ហាញទេពកោសល្យរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ “តោះ ជិះកង់ដើម្បីសហគមន៍”  លើកទី៦ ដែលរៀបចំឡើងដោយសមាគមអ្នកជិះកង់ខេត្តសៀមរាប ហើយប្រមូលបានមូលនិធិសប្បុរសធម៌ ជាង២ម៉ឺនដុល្លាអាមេរិក ដែលត្រូវបានយកទៅបរិច្ចាគជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាបទាំងអស់”៕

RELATED ARTICLES