ខេត្តកណ្តាល ៖ បុរសម្នាក់ជិះម៉ូតូជូនកូនទៅសាលារៀន លុះឃើញក្មេងស្រីម្នាក់ឈរនៅមុខថ្នាក់រៀន ក៏បែកគំនិតចាប់អូសដៃក្មេងស្រីឡើងជិះម៉ូតូរបស់ខ្លួន រួចក៏ដឹកចូលទៅកន្លែងផ្នូរខ្មោច ចាប់សម្រាតខោអាវរំលោភទាំងកំរោល រហូតដល់បានសម្រេច និងថែមទាំងបានឱ្យលុយក្មេងស្រីមួយចំនួន ទុកជាការបំបិទមាត់ រួចគេចខ្លួនបាត់ស្រមោល។ លុះក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ឈឺប្រដាប់ភេទខ្លាំងពេក ទ្រាំមិនបាន ក៏ប្រាប់ឪពុកម្តាយ រហូតឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីប្រុសល្មោភកាមចាប់រំលោភក្មេងស្រីនៅទីវាលកប់ខ្មោចនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចទីបញ្ចុះសពភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

ក្មេងស្រីរងគ្រោះដែលត្រូវជនល្មោភកាមចាប់រំលោភនៅវាលកប់ខ្មោច មានឈ្មោះ ផ.ច.ប.ម អាយុ៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ ចំណែកជនល្មោភកាមដែលកំពុងរត់គេចខ្លួន មានឈ្មោះអូន ប៊ុនធឿន អាយុ៣៥ឆ្នាំ មុខរបរលក់ប្រេង មានលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានជិះកង់ទៅរៀននៅសាលាបឋមសិក្សាវិហារសួគ៌ តែម្នាក់ឯងដូចរាល់ថ្ងៃ។ រហូតដល់វេលាម៉ោង១រសៀល សិស្សដទៃទៀតបានចូលក្នុងថ្នាក់រៀនអស់ ឯក្មេងរងគ្រោះកំពុងនៅឈរនៅក្រៅថ្នាក់តែម្នាក់ឯង ស្របពេលនោះ ជនល្មោភកាមឈ្មោះអូន ប៊ុនធឿន បានជិះម៉ូតូឌុបកូនរបស់ខ្លួន មករៀននៅសាលាបឋមសិក្សាវិហារសួគ៌ នេះដែរ លុះពេលដាក់កូនឱ្យចូលថ្នាក់រៀនរួច ឃើញក្មេងស្រីរងគ្រោះឈរតែម្នាក់ឯង ក៏ចាប់ទាញដៃក្មេងស្រីរងគ្រោះឱ្យឡើង ជិះម៉ូតូជាមួយខ្លួន។ បន្ទាប់មកជនសង្ស័យក៏បានដឹកក្មេងស្រីរងគ្រោះ ចូលទៅកន្លែងផ្នូរខ្មោច ក្រោយសាលាលិចទឹក ស្ថិតក្នុងក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌។ លុះពេលទៅដល់ក្មេងសង្ស័យក៏បានឈប់ម៉ូតូ ហើយទាញដៃជនរងគ្រោះឱ្យដេកនៅលើដីក្បែរផ្នូរខ្មោច រួចសម្រាតសំពត់ និងខោទ្រនាប់ក្មេងស្រីរងគ្រោះចេញផុតពីជើង បន្ទាប់មកក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេច។
ប្រភពដដែលបន្តថា ក្រោយពេលរំលោភក្មេងស្រីរងគ្រោះរួច ជនសង្ស័យបានឱ្យលុយទៅក្មេងស្រីរងគ្រោះចំនួន១៤០០០រៀល ជាថ្នូរនឹងការបិទមាត់ ដោយហាមមិនឱ្យប្រាប់អ្នកណាដាច់ខាត។ បន្ទាប់មក ជនសង្ស័យក៏បានជិះម៉ូតូដឹកក្មេងស្រីរងគ្រោះត្រឡប់ចូលសាលារៀនវិញ រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

ប្រភពខាងលើ បញ្ជាក់ថា រហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែល ក្មេងស្រីរងគ្រោះបានចេញពីរៀន ជិះកង់ទៅផ្ទះ ហើយបានចូលបត់ជើងតូចក្នុងបន្ទប់ទឹកក្នុងផ្ទះ ស្រាប់តែមានការឈឺចាប់ត្រង់ប្រដាប់ភេទខ្លាំងពេក ក៏ស្រែកយំ ហើយនិយាយប្រាប់ឪពុកម្តាយតាមដំណើររឿង ទើបឪពុកម្តាយនាំកូនស្រីរងគ្រោះទៅមន្ទីរពេទ្យឯកជន។ បន្ទាប់មក នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ឪពុកម្តាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។
ករណីនេះ កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕