Sunday, November 16, 2025
Homeព័ត៌មានជាតិប្តីនាំស្រីដេកលើផ្ទះ បញ្ឈឺចិត្ត គំរាមសម្លាប់ប្រពន្ធចោលទៀត

ប្តីនាំស្រីដេកលើផ្ទះ បញ្ឈឺចិត្ត គំរាមសម្លាប់ប្រពន្ធចោលទៀត

រតនគិរី ៖ ស្ត្រីជាប្រពន្ធម្នាក់បានតូចចិត្តជាខ្លាំង ព្រោះតែប្តីរបស់គាត់មានស្រីស្នេហ៍បញ្ឈឺចិត្តហើយ ហ៊ានយកស្រីស្នេហ៍នោះមកេកលើផ្ទះ មិនតែប៉ុណ្ណោះថែមទាំងថ្លើមធំគំរាមសម្លាប់គាត់ជាប្រពន្ធចោលទៀត។ ដោយសារតែខ្លាចការគំរាមរបស់ប្តី នាងបាន​សំណូមពរ​ដល់​អ្នក​សារព័ត៌មាន​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានផង។

ស្ត្រីដែលអះអាងថា ត្រូវប្តីគំរាមសម្លាប់នេះ មានឈ្មោះ ហម ហេង អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ​​មាន​ស្រុកកំណើត​នៅ​ភូមិ​ពង្រ ​ឃុំ​ពង្រ​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ ​មាន​កូនស្រី​ម្នាក់ អាយុ​១០​ឆ្នាំ​​ ក្នុងបន្ទប់។ ចំណែកបុរសជាប្តី មាន​ឈ្មោះ មឿ​ន ថា អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត​ជាមួយ​គ្នា។ ពួកគាត់ទាំង២ បាន​ធ្វើចំណាកស្រុក មក​រស់នៅខេត្តរតនគិរី រយៈពេល​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ​ ដើម្បីបានរស់នៅជុំគ្នា។

ស្ត្រីតូចចិត្តនឹងប្តីនាំស្រីស្នេហ៍មកដេកលើផ្ទះហើយគំរាមសម្លាប់ បានប្រាប់ថា គាត់និងប្តីបានចាប់គ្នារៀបការជាប្តីប្រពនញធតាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយក៏បាននាំចេញពីស្រុកកំណើតទៅធ្វើការនិងរស់នៅប្រទេសថៃ រហូតបង្កើតបានកកូនស្រីម្នាក់។ កន្លងមក ជីវិតប្តីប្រពន្ធរបស់ពួកគាត់មានសេចក្តីសុខណាស់ ដោយប្តីរបស់គាត់ចេះយកចិត្តទុកដាក់ ស្រលាញ់ប្រពន្ធកូន និងខិតខំធ្វើការមិនឲ្យគាត់ឃ្នើសចិត្តទេ។

គាត់បានបន្តទៀតថា លុះនៅរយៈពេលចុងក្រោយ ស្រាប់តែប្តីរបស់គាត់បានផ្លាស់ប្តូរចិត្ត លួចមានស្រីស្នេហ៍បញ្ឈឺចិត្តគាត់យ៉ាងខ្លាំង អ្វីដែលគាត់ឈឺចិត្តបំផុតនោះ ប្តីរបស់គាត់បាននាំស្រីស្នេហ៍នោះមកដេកផ្ទះ ហើយបានគំរាមសម្លាប់គាត់ជាប្រពន្ធចោលទៀត រហូតគាត់លែងហ៊ានដេកផ្ទះ ដើរសុំផ្ទះអ្នកជិតខាងដេក ព្រោះខ្លាចប្តីរបស់គាត់មកវាយធ្វើបាប។

គាត់បានបញ្ជាក់ថា ក្រោយពីប្តីគំរាមសម្លាប់បែបនេះ គាត់ក៏បានរត់ទៅប្តឹងអាជ្ញាធរ​ភូមិ​ឃុំ និង​អង្គការ​ស្ត្រីផង​ដែរ។ មកពេលនេះ មិនទាន់មានខាងណាហៅគាត់សួរនាំឡើយ ប៉ុន្តែបានហៅប្តីរបស់គាត់ចូលបំភ្លឺនៅប៉ុស្តិ៍ តែប្តីរបស់គាត់មិនបានចូលខ្លួនបំផ្លឺនោះទេ។

ជាចុងក្រោយ ស្ត្រី​រងគ្រោះ​បានស្នើសុំ​ដល់​អាជ្ញាធរសូម​ចាត់វិធានការ ឬ​ពន្លឿនការងារ ដើម្បី​កុំ​ឲ្យ​ប្ដី​របស់គាត់​មក​គំរាម​ និង​ប្រើ​អំពើ​ហិង្សា​បន្ត​ទៅ​ទៀត ​ដោយឡែក គាត់ក៏បានសូមសំណូមពរដល់អ្នកសារព័ត៌មានជួយ​ផ្សព្វផ្សាយ​ជូនដំណឹង ដល់​អាជ្ញាធរ​មូលដ្ឋាន ចាត់វិធានការ​ទៅលើ​ប្ដី​របស់​គាត់​ផងដែរ។

យ៉ាងណា អ្នកសារព័ត៌មានយើងរង់ចាំបកស្រាយពីភាគីខាងបុរសជាប្តី ដែលត្រូវស្ត្រីជាប្រពន្ធចោទប្រកាន់ដូចខាងលើជានិច្ច៕

RELATED ARTICLES